681 ezgif.com resize
Swift cc time

លោក ឌិត ទីណា ក្លាយជា«រដ្ឋមន្ត្រីក្រសួងកសិកម្ម»ជាផ្លូវការ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៤តុលានេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាពរ។ការបោះឆ្នោតតែងតាំងលោក ឌិត ទីណានេះ ធ្វើឡើងក្រោយពីលោក វេង សាខុន ត្រូវបានសម្តេចហ៊ុន សែន ស្នើសុំទៅព្រះមហាក្សត្រដកចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ឌិត ទីណា រៀបចំឡើងនៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី ៦ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលានេះដែលដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង មានវត្តមានសមាជិកសមាជិការដ្ឋសភាសរុបចំនួន ១១១រូប។

ជាលទ្ធផល សម័យប្រជុំរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានសំឡេងព្រម ចំនួន ១១១សំឡេង។

គួរបញ្ជាក់ថា លោក ឌិត ទីណា កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅរាជធានីភ្នំពេញ។លោក គឺជាកូនប្រុសរបស់លោក ឌិត មុន្ទី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានតុលាការកំពូល។លោកទទួលបានការសិក្សាអប់រំនៅកម្ពុជា និង នៅបារាំង លើមុខវិជ្ជា ផ្នែករូបវិទ្យា និង ផ្នែកវិស្វកររ៉ែ ពីសាលាជាតិរ៉ែ ទីក្រុងប៉ារីស ប្រទេសបារាំង៕

Khcct banner

អត្ថបទទាក់ទង