Yearendyearend1140x150

ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយវ៉ាក់សាំង«Abhayrab®»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកាលពីថ្ងៃទី០៧ តុលា បានចេញសេចក្ដីប្រកាសហាមឃាត់ការចែកចាយ ឬលក់ វ៉ាក់សាំង ឈ្មោះ Abhayrab® គ្មានលេខបញ្ឆិកាពីក្រសួងសុខាភិបាល។ ការប្រកាសនេះធ្វើឡើងក្រោយពី ក្រសួងសុខាភិបាលពិនិត្យឃើញមានការចែកចាយ និងលក់វ៉ាក់សាំង Abhayray® គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ស្រដៀងនឹងវ៉ាក់សាំង Abhayrab* មានលេខបញ្ជីកា CAM Ry 4354 IV-08 ដែលចែកចាយដោយក្រុមហ៊ុន DP PHARMA Co., LTD។

ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់វ៉ាក់សាំងគ្មានលេខបញ្ឆិកាខាងលើ រួមទាំងជនពាក់ព័ន្ធ ដទៃទៀតត្រូវបញ្ឈប់ការនាំចូលចែកចាយឬលក់វ៉ាក់សាំងខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការ តឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់វ៉ាក់សាំងគ្មានលេខបញ្ចិកា និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

បើអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវ ឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជាកាពីក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់វ៉ាក់សាំង ដែលគ្មានលេខបញ្ឆិកាខាងលើទៀតឡើយ ព្រោះវាក់សាំងនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាវ៉ាក់សាំងក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង