681 ezgif.com resize
Swift cc time

ទីសក្ការៈបូជាសាសនាបាហៃ ជាគោលដៅទេសចរណ៍បែបសាសនាក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

បាត់ដំបង៖ ទីសក្ការបូជានៃសាសនាបាហៃជាសំណង់ស្ថាបត្យកម្មបែបសាសនាមួយនៅលើទឹកដីខេត្តបាត់ដំបង។ ទីសក្ការៈបូជានេះ ជាគោលដៅទេសចរណ៍បែបសាសនាមួយក្នុង ខេត្តបាត់ដំបង មានទីតាំងស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង តាមផ្លូវពីភូមិបោះពោធិ៍ឆ្ពោះទៅកាន់ភូមិអូរស្រឡៅ ចំងាយពីប្រហែល៧គីឡូម៉ែត្រពីក្រុងបាត់ដំបង។

ទីសក្ការបូជាបាហៃនៅបាត់ដំបងនេះ បើកឲ្យភ្ញៀវទេសចរចូលទស្សនាផងដែរ ប៉ុន្តែហាមមិនឲ្យមានការបរិភោគ ផឹកគ្រឿងស្រវឹង ឬថតរូប នៅក្នុងអគារធំនោះទេ។ ទីសក្ការបូជាបាហៃ ជាកន្លែងដែលមានភាពស្ងប់ស្ងាត់ សម្រាប់អ្នកដែលត្រូវការសមាធិឲ្យស្ងប់ចិត្ត។

គួរបញ្ជាក់ថា ទីសក្ការៈបូជាសាសនាបាហៃនេះ ត្រូវបានច្នៃប្រឌិតរូបរាងឡើងដោយលោក តាំង សុចិត្តវិទូ បណ្ឌិតផ្នែកស្ថាបត្យកម្មសិក្សានៅសហរដ្ឋអាមេរិក និងត្រូវបានដាក់សម្ភោធជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧៕

រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង


Khcct banner

អត្ថបទទាក់ទង