Yearendyearend1140x150

លទ្ធផលវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនអាស៊ាននឹងប្រកាសនៅថ្ងៃនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី១២ តុលា ដែលប្រព្រឹត្តទៅ២០២២ នៅមជ្ឈមណ្ឌលម៉ានី (អគារ Kampus ) បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយលទ្ធផលនៃការប្រកួត នឹងត្រូវបានប្រកាសនៅល្ងាចថ្ងៃទី១៣ តុលា នេះ។ កម្មវិធីនេះ បានរៀបចំឡើងចាប់តាំងពីខែសីហាដល់ខែតុលា ដែលមានយុវជនមកពីបណ្ដាប្រទេសទាំង១០ ជាសមាជិកអាស៊ានចូលរួម ។

កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ បានរៀបចំឡើងចាប់តាំងពីខែសីហា ដែលមានយុវជនមកពីបណ្ដាប្រទេសទាំង១០ ជាសមាជិកអាស៊ានចូលរួម និងបានធ្វើការជម្រុះតាំងពីជុំទី១ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ នៅថ្ងៃទី១២ តុលា នេះ ជាវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ រវាងក្រុមយុវជនមកពីប្រទេសម៉ាឡេស៊ី និងក្រុមយុវជនមកពីប្រទេសកម្ពុជា ប្រកួតលើប្រធានបទ «ការបង្កើនការវិនិយោគផ្ទាល់ពីបរទេស នឹងដោះស្រាយបញ្ហាកង្វះសារធាតុចិញ្ជឹម»។ លទ្ធផលនៃការប្រកួត នឹងត្រូវបានប្រកាសនៅល្ងាចថ្ងៃទី១៣ តុលា នេះ។

សូមបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍អមមួយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៨៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង