
ភ្នំពេញ៖ប្រព័ន្ធផ្សព្វផ្សាយមួយដែលមានឈ្មោះថា Time Out បានចេញផ្សាយបញ្ជីប្រចាំឆ្នាំរបស់ខ្លួន ស្តីពីតំបន់ដែលល្អជាងគេសម្រាប់ធ្វើដំណើរកម្សាន្ត ឬសម្រាកលំហែកាយ ហើយក្នុងនោះប្រព័ន្ធផ្សព្វផ្សាយមួយនេះបានដាក់បញ្ជូលភូមិវត្តបូព៌ នៃខេត្តសៀមរាប ឱ្យស្ថិតនៅលំដាប់ទី៣ ក្នុងចំណោមតំបន់ទាំង១០នៅទូទាំងពិភពលោកដែលជាតំបន់ដែលល្អបំផុតសម្រាប់វិស្សមកាល។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNN ។
ប្រព័ន្ធផ្សព្វផ្សាយ បានគូសបញ្ជាក់ថា នៅភូមិវត្ដបូព៌នេះមានវត្តមួយដែលមានឈ្មោះថា ប្រាសាទវត្តបូព៌ ឬវត្តរាជបូព៌ ដែលមានភាពស្រស់ស្អាត និង ពន្លឺភ្លើងយ៉ាងចែងចាំង។ នៅក្បែរតំបន់នេះ មានសណ្ឋាគារ និង ផ្ទះសំណាក់ជាច្រើនដូចជា សណ្ឋាគារ Viroth និង Treeline Urban Resort ដែលត្រូវបានចុះបញ្ជីជាចំណុចលេចធ្លោ រួមជាមួយនឹងភោជនីយដ្ឋាន Tevy’s Place ដែលបម្រើអាហារសរីរាង្គដ៏ឈ្ងុយឆ្ងាញ់ ហើយបានផ្តល់ឱកាសការងារជាច្រើនដល់ស្ត្រីក្នុងតំបន់ផងដែរ។
ទស្សនាវដ្ដី Time Out ក៏បានបង្ហាញឈ្មោះតំបន់ទាំង១០ប្រចាំឆ្នាំ២០២២ ដែលជាតំបន់ដែលល្អបំផុតសម្រាប់ទស្សនាកម្សាន្ត ឬសម្រាកលំហែសម្រាប់វិស្សមកាល មានដូចជា៖
1. Colonia Americana - Guadalajara, Mexico
2. Cais do Sodré - Lisbon, Portugal
3. Wat Bo Village - Siem Reap, Cambodia
4. Ridgewood - New York City, USA
5. Mile End - Montreal, Canada
6. Barrio Logan - San Diego, USA
7. Shimokitazawa - Tokyo, Japan
8. Cliftonville - Margate, UK
9. Barrio Yungay - Santiago, Chile
10. Cours Julien - Marseille, France