Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិននឹងជួយបន្ថែមនូវបច្ចេកវិទ្យាខ្ពស់ចុងក្រោយ ក្នុងពិធីបើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី១២តុលានេះ បានអនុញ្ញាតឲ្យអ្នកជំនាញការចិន ជួបសម្ដែងការគួរសម និងបានពិភាក្សាការងារនៅទីស្នាក់ការ NOCC ដើម្បីជួយបច្ចេកទេស និងការរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ជំនួបខាងលើទទួលបាននូវភាពវិជ្ជមានជាច្រើន លើកិច្ចសហប្រតិបត្តិការ ដើម្បីជួយផ្នែកបច្ចេកទេស និងការរៀបចំពិធីបើក-បិទ ពិសេស ភាគីចិន បានអះអាងនឹងជួយបន្ថែមនូវបច្ចេកវិទ្យាខ្ពស់ចុងក្រោយ ដើម្បីជំរុញឲ្យពិធីបើក-បិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ទទួលបាននូវភាពអស្ចារ្យ និងស័ក្ដិសមកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះដដែលបានបញ្ជាក់ថា សម្រាប់ពិធីបើកផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងពិធីបិទ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងបើកការប្រកួតនាថ្ងៃទី០៣ និងបិទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង