Yearendyearend1140x150

ស្ពានថ្មីនៅប្រាសាទនាគព័ន្ធបានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អាជ្ញាធរជាតិអប្សរា

សៀមរាប៖ ស្ពានថ្មីនៅប្រាសាទនាគព័ន្ធបានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ជាពិសេសទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើផ្ទៃទឹកខៀវស្រងាត់ នៃបារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង)។

លោក វិចិត្រ ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលរូបលោកបាននាំក្រុមគ្រួសារ ចូលមកទស្សនាប្រាសាទនាគព័ន្ធ ដោយសារធ្វើដំណើរឆ្លងកាត់ បានឃើញស្ពានថ្មីមួយ ទើបតែសាងសាងរួចរាល់ មានរូបរាងស្រស់ស្អាត ទើបចូលទស្សនាទិដ្ឋភាពនៅទីនេះ។ ស្ពានថ្មីនេះ មានទេសភាពស្រស់ស្អាត ផ្ទៃទឹកខៀវស្រងាត់ ព្រមជាមួយសត្វស្លាបហោះហើរឆ្លងកាត់ព្រោងព្រៀតជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរ។

ចំណែកលោកសេង គុណ ប្រជាពលរដ្ឋមកពីស្រុកប្រាសាទបាគង បានបង្ហាញថា ក្រោយទទួលបានព័ត៌មានអំពីការជួសជុលស្ពានថ្មី នៅមុខប្រាសាទនាគព័ន្ធបានរួចរាល់ ហើយអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ហើយនោះ លោកក៏មកទស្សនាប្រាសាទនាគព័ន្ធ។ ក្នុងនោះលោកសង្កេតឃើញ ស្ពានថ្មីនេះមានភាពរឹងមាំ ស្រស់ស្អាត និងធំទូលាយជាងមុន។ លោកក៏រំពឹងថា និងមានភ្ញៀវទេសចរមកទស្សនា ប្រាសាទនាគព័ន្ធនេះកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ថា បារាយណ៍ជ័យតដាក ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ បារាយណ៍នេះ មានបណ្តោយ៣៦០០ម៉ែត្រ និងទទឹង៩៣០ម៉ែត្រ ។ បច្ចុប្បន្នបារាយណ៍នេះ បានដើរតួយ៉ាងសំខាន់ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដល់មនុស្ស ក្នុងរាជធានីអង្គរធំ នាគព័ន្ធ និងនៅប្រាសាទព្រះខ័ន៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង