681 ezgif.com resize
Swift cc time

អាជ្ញាធររកឃើញជនបរទេសចំនួន៥៨៦នាក់ ធ្វើការខុសច្បាប់ក្នុងខេត្តព្រះសីហនុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្ដម ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី២៧ កញ្ញា អាជ្ញាធរបានរកឃើញជនបរទេសធ្វើការខុសច្បាប់នៅក្នុងខេត្តព្រះសីហនុចំនួន២៤៧ករណី ស្មើនិងមនុស្ស ៥៨៦នាក់។ ពួកគេទាំងអស់នោះ ភាគច្រើនធ្វើការនៅក្នុងវិស័យកាស៊ីណូ និងហ្គេម ដែលបោកបញ្ឆោតជនបរទេសឱ្យមកធ្វើការនៅកម្ពុជា តាមរយៈការងារដែលមានប្រាក់ចំណូលខ្ពស់។ នេះបើយោងតាមឯកឧត្ដម ហេង សួរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។

បើតាម ឯកឧត្ដម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានមានប្រសាសន៍ថា យុទ្ធនាការបង្ក្រាបការជួញដូរមនុស្ស គិតត្រឹមថ្ងៃទី២៧ កញ្ញា បានរកឃើញ ៣៦៨ករណី និងមនុស្ស ៨៦៧នាក់ និងមាន១១សញ្ជាតិ ដែលមកពីប្រទេសផ្សេងៗ។ ក្នុងនោះដែរ នៅក្នុងខេត្តព្រះសីហនុ បានរកឃើញ ២៤៧ករណី និងមនុស្ស ៥៨៦នាក់ ដែលភាគច្រើនធ្វើការនៅក្នុងវិស័យកាស៊ីណូ និងហ្គេម។ ពួកគេបានប្រើប្រាស់វិធីសាស្ដ្របញ្ឆោត ដោយសន្យារកការងារមានប្រាក់ខែខ្ពស់នៅកម្ពុជា។

ឯកឧត្ដម ហេង សួរ បានបន្ដថា សម្រាប់វិធានការណ៍ ទាំងក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងក្រសួងការងារ មានភារកិច្ច និងច្បាប់ផ្សេងគ្នា។ បើតាមច្បាប់អន្ដោប្រវេសន៍ នឹងពិន័យទៅលើជនបរទេស ដែលមកធ្វើការដោយខុសច្បាប់ រួមទាំងមានការបណ្ដេញចេញទៀតផង។ ចំពោះក្រសួងការងារ នឹងមានការពិន័យទៅលើនិយោជកដែលប្រើប្រាស់ពលកម្មបរទេសខុសច្បាប់ និងឃុំឃាំងកម្មករនិយោជិត ក្រៅម៉ោងការងារ៕

Khcct banner

អត្ថបទទាក់ទង