
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសថាចាប់ពីថ្ងៃទី១២-១៨ ខែតុលា ឆ្នាំ២០២២ កម្ពុជាបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។លើកលែងតែ ប៉ែកខាងក្រោមទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើ ចុងខាងត្បូងនៃដីសណ្ដមេគង្គ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្ដាល - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °c ។ - សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ oC , - បណ្តាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមានភ្លៀងក្នុងកំរិតតិច ។ ដោយឡែករាជធានី និងបណ្តាខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកំរិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ខ្សោយ ។
២-តំបន់ខ្ពង់រាប - សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C - សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C - អាចមានភ្លៀងក្នុងកំរិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។
៣-តំបន់មាត់សមុទ្រ - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C - សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C - អាចមានភ្លៀងក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។