Yearendyearend1140x150
Img 0571

ក្រុមហ៊ុន"ហ្វេសប៊ុក"សូមទោសបញ្ហាថយចុះFollower ក្រុមហ៊ុនកំពុងដោះស្រាយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុន"ហ្វេសប៊ុក"បានធ្វើការសូមទោសចំពោះបញ្ហាថយចុះចំនួនអ្នកតាមដាន (Follower) នៅលើគណនីហ្វេសប៊ុក។ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការដោះស្រាយបញ្ហានេះ ដើម្បីត្រឡប់មកសភាពដើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បានប្រាប់ស៊ីស៊ីថាមស៍។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បានឱ្យដឹងថា៖ «យើងដឹងថា អ្នកប្រើប្រាស់មួយចំនួនកំពុងមើលឃើញចំនួនអ្នកតាមដាន (Follower) មានភាពមិនប្រក្រតីនៅលើប្រូហ្វាល់ហ្វេសប៊ុករបស់ពួកគេ។ យើងកំពុងធ្វើការដោះស្រាយបញ្ហាដេីម្បីត្រឡប់មកសភាពដើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយយើងក៏សូមអភ័យទោសចំពោះបញ្ហាដែលបានកើតឡើង»។

គួរបញ្ជាក់ថា នៅចន្លោះខែមេសា និងខែមិថុនា ឆ្នាំ២០២២ Facebook បានចាត់វិធានការប្រឆាំងនឹងគណនី bot សង្ស័យចំនួន ១.៤ ពាន់លាន ហើយក្នុងរយៈពេលបីខែមុន ១.៦ ពាន់លាន "គណនីក្លែងក្លាយ" ត្រូវបានបញ្ចប់។ នេះបើយោងតាមរបាយការណ៍អនុវត្តស្តង់ដារសហគមន៍របស់ហ្វេសប៊ុក។

ក្រុមហ៊ុន Meta បាននិយាយនៅលើទំព័រផ្លូវការរបស់ខ្លួនថា គោលដៅរបស់ក្រុមហ៊ុន គឺដើម្បីលុបគណនីក្លែងក្លាយជាច្រើននៅលើ Facebook តាមដែលអាចធ្វើបាន។ ទាំងនេះរួមមានគណនីដែលបង្កើតដោយចេតនាអាក្រក់ ដើម្បីបំពានគោលការណ៍របស់ក្រុមហ៊ុន និងទម្រង់ផ្ទាល់ខ្លួនដែលបង្កើតឡើង ដើម្បីតំណាងឱ្យអាជីវកម្ម ឬអង្គការ ផ្សេងៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង