681 ezgif.com resize
Swift cc time

អាជ្ញាធរជាតិអប្សរា៖«មុខអប្សរា»ដែលរបេះធ្លាក់នឹងទៅបិទឡើងវិញក្នុងពេលឆាប់ៗ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ហាប់ គឹមអាន

សៀមរាប៖ ព្រះភ័ក្រ្តនៃរូបចម្លាក់ទេពអប្សរា កាលពីព្រឹកថ្ងៃទី៣០ កញ្ញា ត្រូវបានជ្រុះធ្លាក់ដោយសារអាយុកាល និង ធម្មជាតិ ពុំមែនជាសកម្មភាពរបស់មនុស្សលួចដាប់ឡើយ ហើយអាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានជំនាញ គ្រោងបិទផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងឡើងវិញ នៅពេលអាកាសធាតុអំណោយផល។

លោក សោម ប៊ុនធឿន អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម បានឱ្យដឹងថា ផ្ទៃមុខអប្សរាដែលបាត់នោះ ពុំមានអ្នកណាដាប់ ឬលួចយកនោះទេ ពោលគឺកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ភ្នាក់ងារទេសចរណ៍ បានប្រទះឃើញ«ផ្ទៃមុខអប្សរា»ដែលមានទីតាំងនៅជិតដើមត្រាង ដែលទេសចរចូលចិត្តផ្តិតរូបភាព ដោយសារមានឫសឈើធំតោងលើរោងទងប្រាសាទនោះ របេះចេញពីទីតាំងដើម ហើយក៏បានរាយការណ៍ទៅផ្នែកពាក់ព័ន្ធ ដើម្បីមកពិនិត្យ។

យោងតាមការវាយតម្លៃរបស់ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ផ្ទៃមុខអប្សរានោះ គឺរបេះមកដោយខ្លួនឯង ដោយសារមានស្នាមប្រេះយូរហើយ អាយុកាល និងធម្មជាតិ ពុំមែនជាសកម្មភាពរបស់មនុស្សលួចដាប់ឡើយ។

ប្រភពបានពន្យល់ថា តាមការសង្កេតផ្ទៃថ្មដែលជាប់ជញ្ជាំង គឺមានកូនឫសឈើដើមត្រាងចាក់ចូល ហើយមានស្នាមប្រេះស្រាប់ផងនោះ ទើបឫសឈើវាបានផ្ទាត់រូបមុខអប្សរានោះឱ្យជ្រុះធ្លាក់។

បច្ចុប្បន្នផ្ទៃមុខដែលជ្រុះនោះ ត្រូវបានរក្សាទុកនៅទីមានសុវត្ថិភាព និង រង់ចាំពេលវេលាអំណោយផល អាកាសធាតុល្អឡើងវិញ នោះក្រុមការងារភាគីឥណ្ឌា ដែលសហការជួសជុលប្រាសាទតាព្រហ្ម នឹងយកមកបិទឡើងវិញ៕

រូបភាព៖ ហាប់ គឹមអាន
រូបភាព៖ ហាប់ គឹមអាន
រូបភាព៖ ហាប់ គឹមអាន
រូបភាព៖ ហាប់ គឹមអាន


Khcct banner

អត្ថបទទាក់ទង