Yearendyearend1140x150

ស្ថានទូតអង់គ្លេសរៀបចំពិព័រណ៍ជ្រើសរើសនិស្សិតនិងអាហារូបករណ៍ Chevening ថ្ងៃនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១១ តុលានេះ នឹងរៀបចំពិព័រណ៍ជ្រើសរើសនិស្សិត និងអាហារូបករណ៍ Chevening នៅ ACE សាខាចាក់អង្រែ វេលាម៉ោង ៣:០០នាទី រសៀល ដល់ ៥:០០នាទី ល្ងាច។ សិស្ស-និស្សិត ដែលចូលរួមនឹងជួបអ្នកតំណាងមកពីសាកលវិទ្យាល័យឈានមុខគេរបស់ចក្រភពអង់គ្លេស និង IDP Education ដើម្បីស្វែងយល់អំពីឱកាសអាហារូបករណ៍។

សិស្ស និស្សិត និងអាណាព្យាបាលអាចចូលរួមស្តាប់ សួរសំនួរ ឬជជែកជាមួយអ្នកតំណាងសាលា អ្នកតំណាងពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា អ្នកជំនាញផ្តល់ប្រឹក្សាពីអាហារូបករណ៍ ការសិក្សានៅបរទេសរបស់ IDP ដើម្បីស្វែងយល់អំពី តម្លៃសិក្សា ព័ត៌មានអាហារូបករណ៍ លក្ខខណ្ឌចូលរៀន និងជម្រើសសិក្សា។

គួរបញ្ជាក់ថា ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា នឹងរៀបចំពិព័រណ៍ជ្រើសរើសនិស្សិត និងអាហារូបករណ៍ Chevening រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១១-១២ តុលា នៅ ACE សាខាចាក់អង្រែ និងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង