Yearendyearend1140x150

យានយន្តបើកលើផ្លូវល្បឿនលឿនមានចំនួនជាង៩ម៉ឺនចរាចរណ៍ គិតត្រឹម៨ថ្ងៃដំបូង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យានយន្តប្រើប្រាស់ផ្លូវល្បឿនលឿនមានចំនួនសរុបជាង៩ម៉ឺនចរាចរណ៍ គិតក្នុងរយៈពេល ៨ថ្ងៃដំបូងនៃការបើកឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមលោក ហ៊ាង សុទ្ធាយត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយត្តិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី១នៃការបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន ក្រសួងសាធារណការ ទទួលបានយានយន្ត ៩០០០ចរាចរណ៍។ ថ្ងៃទី២ បាន១៤០០០គ្រឿង ថ្ងៃទី៣ ៤ ៥ បានមួយថ្ងៃ១០០០០គ្រឿង ថ្ងៃទី៦ បាន១១០០០ ថ្ងៃទី៧ បាន១២០០០ចរាចរណ៍។

ចំណែកឯ ថ្ងៃទី៨ ១៦០០០ចរាចរណ៍ដោយសារជាថ្ងៃសៅរ៍ ប្រជាពលរដ្ឋសម្រុកចង់ទៅលេងព្រះសីហនុច្រើន ចង់សាកផ្លូវល្បឿនលឿនជាពិសេស ចរាចរណ៍បានកើនឡើងរហូតដល់២១០០០ ដោយសារវិលត្រឡប់មកវិញរបស់ប្រជាពលរដ្ឋពីខេត្តព្រះសីហនុ។

អ្នកនាំពាក្យក្រសួងសាធារណការ បានឲ្យដឹងថា ភាគច្រើនគឺមានរថយន្តគ្រួសារ សម្រាប់រថយន្តដឹកទំនិញជាគោលដៅបន្ថែមសម្រាប់កាត់បន្ថយការដឹកជញ្ជូន ពេលវេលា និងគ្រោះថ្នាក់ចរាចរណ៍។ ប្រជាពលរដ្ឋភាគច្រើនដែលប្រើប្រាស់ផ្លូវល្បឿនលឿនបានចេះគោរពនូវច្បាប់ចរាចរណ៍ និងមានប្រជាពលរដ្ឋមួយចំនួនតូចដែលក្រសួងបានខិតខំណែនាំបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង