Yearendyearend1140x150

ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយវ៉ាក់សាំង«INDIRAB®mcf»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/


ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី០៧ តុលា បានចេញសេចក្តីហាមឃាត់ការចែកចាយ ឬលក់វ៉ាក់សាំងឈ្មោះ INDIRAB®mcf គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។ វ៉ាក់សាំង INDIRAB*mcf គ្មានលេខបញ្ចីកាពីក្រសួងសុខាភិបាល ស្រដៀងនឹងវ៉ាក់សាំង INDIRAB* មានលេខបញ្ឆីកា CAMR, 0376 IV-12 ដែលចែកចាយដោយក្រុមហ៊ុន VAC PHARMA Co., LTD។

ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់វ៉ាក់សាំង INDIRAB*mcf រួមទាំងជនពាក់ព័ន្ធ ដទៃទៀតត្រូវបញ្ឈប់ការនាំចូលចែកចាយ ឬលក់វ៉ាក់សាំងនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការ តឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់វ៉ាក់សាំងគ្មានលេខបញ្ជីកា និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

គួរបញ្ជាក់ថា តាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវ មានលេខបញ្ជីកាពីក្រសួងសុខាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង