Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជន៥រូប នឹងទៅប្រកួតរ៉ូបូត នៅប្រទេសស្វីសស្អែកនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ STEM Education Organization for Cambodia

ភ្នំពេញ៖ យុវជន ៥រូប នៃក្រុម FIRST Global នាថ្ងៃទី១១ តុលា ស្អែកនេះ នឹងធ្វើដំណើរទៅចូលរួមកម្មវិធីប្រកួត 2022 FIRST Global Challenge នៅប្រទេសស្វីស ជាមួយនឹងបណ្ដាប្រទេសជាង ១៨០ប្រទេសជុំវិញពិភពលោក ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ហើយនេះគឺជាការចូលរួមប្រកួតលើកទី៥ របស់ប្រទេសកម្ពុជា។

ក្រុម FIRST Global Team Cambodia តំណាងកម្ពុជា នឹងចេញដំណើរទៅប្រទេសស្វីស នៅថ្ងៃស្អែកនេះ ដើម្បីប្រកួតក្នុងកម្មវិធីប្រកួត FIRST Global Challenge 2022 ដែលជាប្រភេទការប្រកួតរ៉ូបូតបែបអូឡាំពិក នៅទីក្រុងហ្សឺណែវ ជាមួយនឹងបណ្ដាប្រទេសជាង ១៨០ប្រទេសជុំវិញពិភពលោក ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។

គួររបញ្ជាក់ថា ក្រុម FIRST Global Team Cambodia ដែលនឹងធ្វើដំណើរទៅប្រកួតមានសមាជិក ៥រូប និងគ្រូបង្វឹក ២នាក់ មកពីសាលាអ៊ីធូស្ទេម (E2STEM)។ ប្រធានបទនៃការប្រកួតគឺ «ដំណើរការនៃការចាប់យកកាបូនឌីអុកស៊ីតដែលមាននៅក្នុងស្រទាប់បរិយាកាស ដើម្បីស្តុកទុកក្រោមទម្រង់ណាមួយ»៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង