
ចិន៖ ទីជនបទនៃប្រទេសចិនបានឃើញទិដ្ឋភាពដ៏អ៊ូអរនៃការប្រមូលផលយ៉ាងគគ្រឹកគគ្រេងជាមួយកសិករដែលមមាញឹកក្នុងការប្រមូលផលសណ្តែកសៀង ពោត ដោយកសិករទាំងនោះរំពឹងថានឹងមានកំណើនប្រាក់ចំណូលជាច្រើនក្នុងឆ្នាំនេះ។
ផ្ទៃដីសរុបចំនួន១,០៦៧ ហិកតា នៃដំណាំសណ្តែកសៀង និងពោតកំពុងត្រូវបានប្រមូលផលនៅក្នុងទីក្រុង Xiaoyi នៃខេត្ត Shanxi ភាគខាងជើងប្រទេសចិន។
ដើម្បីលើកទឹកចិត្តដល់កសិករកាន់តែច្រើនក្នុងការទទួលយកគំរូនៃការដាំពោត និងសណ្តែកសៀង អាជ្ញាធរមូលដ្ឋានបានដាក់ចេញនូវកញ្ចប់គោលនយោបាយលើកទឹកចិត្ត។ កសិករអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦២៣ ដុល្លារអាម៉េរិកក្នុងមួយហិកតាសម្រាប់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពបែបនេះ ហើយរីករាយនឹងការឧបត្ថម្ភធំសម្រាប់ការទិញម៉ាស៊ីនដាំថ្មីផងដែរ។
បន្ថែមពីនេះខេត្ត Jiangxi ភាគខាងកើតប្រទេសចិន ក៏បានឃើញការប្រមូលផលដំណាំប្រមាណ ៤០,០០០ ហិកតា។ កសិករអះអាងថា "យើងបានឃើញការច្រូតកាត់ ហើយខ្ញុំអាចរើសផ្លែឈើ ចាប់ពីពេលនេះរហូតដល់ខែវិច្ឆិកា។ ឥឡូវនេះខ្ញុំអាចរកបាន ១០ ដុល្លារជាងក្នុងមួយថ្ងៃ។ ខ្ញុំអាចរកបានច្រើន ប្រហែល ៧០០ ដុល្លារអាម៉េរិកជាងក្នុងមួយខែ។
ជាមួយគ្នានេះដែរដើម្បីពង្រីកខ្សែសង្វាក់ឧស្សាហកម្ម និងបង្កើនប្រាក់ចំណូលរបស់ប្រជាជន រដ្ឋាភិបាលក្នុងតំបន់ក៏បានវិនិយោគបង្កើតរោងចក្រកែច្នៃ ដែលអាចសម្ងួតផ្លែឈើស្រស់ចំនួន ២០ តោន និងផលិតប្រេងបានមួយតោនក្នុងមួយថ្ងៃ។ បច្ចុប្បន្ននេះ ផ្ទៃដីដាំដំណាំតែនៅស្រុក Xingguo បានកើនដល់ជាង ៤៣,០០០ ហិកតាដែលជួយប្រជាជនជាង ៨,០០០ នាក់បង្កើនប្រាក់ចំណូលរបស់ពួកគេ៕