Yearendyearend1140x150

ក្រសួងបរិស្ថាន៖បទល្មើស«ព្រៃឈើ»ទ្រង់ទ្រាយធំលែងមានហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន

បាត់ដំបង៖ បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅមានបទល្មើសទ្រង់ទ្រាយតូច ដែលមន្ត្រីជំនាញជាពិសេសមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តទប់ស្កាត់និងបង្ក្រាបជាប្រចាំ ហើយកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូន ដែលបានទប់ទល់ការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក។ នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅមានបទល្មើសទ្រង់ទ្រាយតូច ដែលមន្ត្រីជំនាញជាពិសេសមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តទប់ស្កាត់និងបង្ក្រាបជាប្រចាំ។ ក្នុងរយៈពេល ៨ខែ ចាប់ពីខែមករា ដល់ខែសីហា មន្ត្រីឧទ្យានុរក្សបានចុះល្បាតចំនួន ១៤៦៩២ លើក បង្ក្រាបបានបទល្មើសចំនួន ៤២៥០ ករណីដែលភាគច្រើនជាបទល្មើសកាប់រុនរានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តវិធានការច្បាប់ផង និងវិធានការសេដ្ឋកិច្ចផងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិក្នុងនោះបានជំរុញ និងគាំទ្រទាំងបច្ចេកទេសនិងធនធានដល់ប្រជាសហគមន៍ពង្រឹងការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ធ្វើការផ្គត់ផ្គង់គ្រួសារ និងធ្វើការនាំចេញនៅហ្នឹងកន្លែង ដើម្បីបម្រើដល់វិស័យទេសចរណ៍ និងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កាលដែលកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង