Cctimesw1140xh150cm copy

កម្ពុជាបណ្តេញ«ជនបរទេស»ចេញសរុបជាង១,៤៥០នាក់រយៈពេល០៩ខែឆ្នាំនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖រយៈពេល០៩ខែឆ្នាំ២០២២នេះ ប្រទេសកម្ពុជា បានសម្រេចចេញលិខិតបណ្តេញជនបរទេសចេញពីទឹកដីកម្ពុជាមានចំនួនប្រហែលជាង១ពាន់៤រយនាក់ មាន៣២សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន៣៩០នាក់។នេះបើយោងតាមរបស់ការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាផ្តល់ជូនស៊ីស៊ីថាមស៍។

ឯកឧត្តម កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងរយៈពេល០៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេសចេញពីកម្ពុជាសរុបចំនួន១,៤៥០នាក់ ស្រី២៧៩នាក់ មាន៣២សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន៣៩០នាក់។

បើតាមឯកឧត្តម កែវ វណ្ណថន ជនបរទេសកំពុងរក្សាទុករង់ចាំបណ្តេញចេញមានចំនួន ៩២០ នាក់ មាន២៣ សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន៦៧៤នាក់។

ជាការកត់សម្គាល់ ចំនួនរក្សាទុករង់ចាំបណ្តេញចេញនេះ កើនឡើងច្រើនក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឱ្យ អភិបាលខេត្ត អភិបាលរាជធានី និង មន្ត្រីមូលដ្ឋាន ត្រូវចាត់វិធានការឱ្យទាន់ពេលវេលាចេញបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅតាមមូលដ្ឋាន។ខេត្តព្រះសីហនុ ជាតំបន់មួយដែលបណ្តុំដោយជនបរទេសរស់នៅ ជាពិសេសជនជាតិចិន និង រងការសង្ស័យប្រមូលផ្តុំដោយល្បែងស៊ីសងខុសច្បាប់។

ឯកឧត្តម សុខ ផល ប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បានអះអាងថា ក្នុងប្រតិបត្តិការរយៈពេលប៉ុន្មានថ្ងៃមកនេះ អាជ្ញាធរកម្ពុជាបានចុះបញ្ឈប់សកម្មភាពល្បែងស៊ីសងអត់មានច្បាប់ និងស្វែងរកបទល្មើសជាច្រើន ខណៈម្ចាស់ទីតាំងមួយចំនួនធំបានសម្រេចបញ្ឈប់ដោយខ្លួនឯង និង នៅមានម្ចាស់ទីតាំងមួយចំនួនទៀតមិនទាន់បញ្ឈប់ក្រោមហេតុផលផ្សេងៗ។សម្រាប់ឯកឧត្តម ក្នុង១ថ្ងៃៗមនុស្សជាច្រើនរយនាក់ត្រូវបានជួយសង្គ្រោះ និងបង្ក្រាប និង ទីតាំងខ្លះទៀតអាជ្ញាធរចុះឆែកឆេរផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង