Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋមន្ដ្រីក្រសួងអប់រំចាត់ទុក «គ្រូបង្រៀន គឺជាបេះដូងនៃការអប់រំ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ

ភ្នំពេញ៖ តួនាទី និងប្រសិទ្ធភាពនៃការបំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាឱ្យសិស្សានុសិស្ស និងនិស្សិតទទួលបាននូវការអប់រំ នៅគ្រប់កាលៈទេសៈ ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព។ នោះក៏ព្រោះតែគ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ និងជាបេះដូងនៃការអប់រំ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ។

ថ្លែងក្នុងពិធីទិវាគ្រូបង្រៀន ឯកឧត្ដម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា វបត្តិកូវីដ-១៩ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គ្រូបង្រៀន គឺជាក្បាល ម៉ាស៊ីននៃប្រព័ន្ធអប់រំ និងជាបេះដូងនៃការអប់រំ។ តួនាទី និងប្រសិទ្ធភាពនៃការបំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ ដើម្បីធានា ឱ្យសិស្សានុសិស្ស និងនិស្សិតទទួលបាននូវការអប់រំ នៅគ្រប់កាលៈទេសៈ ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព។

ឯកឧត្ដម ហង់ជួន ណារ៉ុន បានបន្ដថា គ្រូបង្រៀនក៏មានតួនាទីសំខាន់ផងដែរ ក្នុងការស្តារវិស័យអប់រំ ឡើងវិញ ចេញពីវិបត្តិកូវីដ-១៩ និងដើម្បីកំណត់អនាគតរបស់អ្នកសិក្សាគ្រប់រូប។ ដូច្នេះយើងទាំងអស់គ្នាត្រូវលើកកម្ពស់គ្រូបង្រៀន, លើកកម្ពស់ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បី ឈានទៅសម្រេចអនាគតដ៏ប្រសើររបស់កុមារ និងយុវជនកម្ពុជា។

គួរបញ្ជាក់ថា ថ្ងៃទី០៥ តុលា នេះជាទិវាគ្រូបង្រៀនអន្តរជាតិ ដែលធ្វើឡើងដើម្បីបង្ហាញឱ្យកាន់តែច្បាស់ នូវតួនាទីដ៏សំខាន់របស់គ្រូបង្រៀន ក្នុងការធ្វើបរិវត្តកម្មអ្នកសិក្សាប្រកបដោយសក្តានុពល ដោយធានាថាពួកគេមានឧបករណ៍ ពួកគេត្រូវទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សង្គមជាតិ និង សម្រាប់ពិភពលោក៕

រូបភាពដោយអង្គការ Room to Read


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង