681 ezgif.com resize
Swift cc time

ផ្លូវល្បឿនលឿន៖យានយន្តជាង១០០គ្រឿងស្វែងរកជំនួយសង្រ្គោះ ប្រឹក្សាយោបល់ និង សួរព័ត៌មាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ មានយានយន្តសរុបចំនួន ២៣.២៤៩ គ្រឿង បាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងនោះមានករណីស្វែងរកជំនួយសង្រ្គោះ ប្រឹក្សាយោបល់ និងសួរព័ត៌មាន មានសរុបចំនួន១០៥ករណី។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និង ដឹកជញ្ជូននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

យោងតាមរបាយការណ៍ គិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ រីឯនៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ គិតចាប់ពីម៉ោងដដែល មានយានយន្តចំនួន ១៤.៣២២ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

របាយការណ៍បញ្ជាក់ថា តួលេខនេះបានបង្ហាញឱ្យឃើញពីកំណើននៃការធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងថ្ងៃទីពីរ នៃការដាក់ឱ្យដំណើរសាកល្បង ដែលស្មើនឹងជាង ៦០% បើធៀបនឹងតួលេខកាលពីថ្ងៃទី១កន្លងទៅ និង ជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ផ្លូវល្បឿនលឿនជម្រើសប្រសើរមួយសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។

ក្នុងចំណោមយានយន្តជិត៩.០០០គ្រឿង នៃថ្ងៃទី១ មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះសរុបមានចំនួន ៥២ខ្សែ និង ក្នុងថ្ងៃទី២ មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបមានចំនួន ៥៣ករណី ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩៕

Khcct banner

អត្ថបទទាក់ទង