Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រសួងបរិស្ថានទទួលស្គាល់តំបន់ការពារធម្មជាតិ«អូរដំដែក»ក្នុងតំបន់អភិរក្សសត្វខ្សឹបទួលគ្រើល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានចេញប្រកាសស្តីពី ការទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «អូរដំដែក» ក្នុងតំបន់អភិរក្សសត្វខ្សឹបទួលគ្រើល នៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតនៅភូមិម្រាក«ក» ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ប្រកាសនេះគឺជាការគាំទ្រផ្នែកច្បាប់ដល់សហគមន៍តំបន់ការពារធម្មជាតិ «អូរដំដែក» ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាសហគមន៍មូលដ្ឋានដើម្បីគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ពិសេសការអភិរក្សប្រភេទសត្វខ្សឹប ដែលជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក និងដើម្បីរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

គូរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិ «អូរដំដែក» មានផ្ទៃដីសរុប ១,១៥០ ហិកតា គ្របដណ្តប់លើភូមិម្រាក«ក» ដែលមានប្រជាជនសរុបចំនួន ១៦២គ្រួសារ។ សហគមន៍នេះបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិរក្សសត្វខ្សឹប និងធនធានធម្មជាតិក្នុងតំបន់ តាមរយៈការចូលរួមល្បាត ការស្រាវជ្រាវ អង្កេតតាមដាន និងរាយការណ៍អំពីកត្តាគំរាមកំហែងនានាចំពោះសត្វខ្សឹប និងទីជម្រក ជូនដល់មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន ក្រសួងបរិស្ថាន និងក្រុមការងារគម្រោងនៃអង្គការ WCS៕

សត្វខ្សឹប (រូបភាព៖ អង្គការ WCS Cambodia)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង