Yearendyearend1140x150

ធនាគារ កាណាឌីយ៉ា បើកសម្ពោធជាផ្លូវការនូវ Smart Branch សាខា សែនសុខ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មឈានមុខក្នុងប្រទេសកម្ពុជា បានបង្ហាញសមិទ្ធិផលថ្មីមួយរបស់ខ្លួន ដោយបើកសម្ពោធដំណើរការជាផ្លូវការនូវ Smart Branch ដ៏ថ្មីស្រឡាងស្ថិតនៅផ្ទះលេខ ២២៩ និង ២៣១ ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាខា សែនសុខ ថ្មី របស់ធនាគារ កាណាឌីយ៉ា គឺជាមជ្ឈមណ្ឌលឌីជីថលមួយ ផ្តោតសំខាន់ទៅលើសេវាកម្មធនាគារស្វ័យប្រវត្តិ (Self-Banking Services) ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួល ការបើគណនីថ្មី ឬក៏សេវាកម្មធនាគារជាច្រើនទៀត តាមរយៈម៉ាស៊ីនសេវាកម្មឌីជីថលទំនើបៗ ទាន់សម័យ។

អតិថិជនពេលនេះអាចធ្វើការប្រើប្រាស់សេវាកម្មធនាគារស្វ័យប្រវត្តិ តាមរយៈម៉ាស៊ីនសេវាកម្មឌីជីថលដូចជា ម៉ាស៊ីនបើកគណនី (VTM) ម៉ាស៊ីនដក-ដាក់លុយ (CRM) និងម៉ាស៊ីនសេវាកម្មស្វ័យប្រវត្តិជាច្រើនទៀត។ តាមរយៈម៉ាស៊ីនបើកគណនី (VTM) លោកអ្នកអាចធ្វើការបើកគណនីដោយខ្លួនឯង ដោយមានអ្នកជំនាញសេវាកម្មអតិថិជន (Virtual Customer Services) របស់យើងរង់ចាំជួយអ្នកគ្រប់ពេល។ ជាមួយនឹងម៉ាស៊ីនដក-ដាក់លុយ លោកអ្នកអាចដក-ដាក់លុយ និងមូលប្បទានប័ត្រ យ៉ាងងាយស្រួល និងឆាប់រហ័សទាន់ចិត្ត។ បន្ថែមពីលើនេះ អតិថិជនអាចប្រើប្រាស់ម៉ាស៊ីនសេវាកម្មធនាគារទំនើបៗបន្ថែមទៀត ដោយសាខា សែនសុខ នឹងបើកបម្រើការជូនអតិថិជន ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។

លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល របស់ធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា “ការបើសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសាខា សែនសុខ នេះគឺជាដំណាក់កាលមួយ តម្រូវជាមួយមាគ៌ាបរិវត្តន៍ឌីជីថល របស់ធនាគារ កាណាឌីយ៉ា ក៏ដូចជាដើម្បីពង្រឹងនិងនាំយកនូវបទពិសោធន៍ថ្មីៗ ជូនអតិថិជន និងសាធារណជន។ ធនាគារ កាណាឌីយ៉ា នឹងបន្តវិនិយោគទៅលើអភិវឌ្ឍនូវបច្ចេកវិទ្យាឌីជីថលថ្មី ព្រមទាំងពង្រឹងនូវធនធានមនុស្សក្នុងធនាគារឱ្យកាន់តែប្រសើរ ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មឈានមុខដល់អតិថិជន។

លោកបានបន្ថែមថា “យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែផ្តល់ការគាំទ្រ និងទំនុកចិត្តមកកាន់ ធនាគារ កាណាឌីយ៉ា ហើយយើងខ្ញុំសូមលើកទឹកចិត្តឱ្យលោកអ្នក មកទទួលយកបទពិសោធន៍ថ្មីនៅសាខា សែនសុខ ថ្មី ជាមួយនឹងបច្ចេកវិទ្យាទំនើបនិងកាន់តែងាយស្រួល។ យើងខ្ញុំនឹងប្តេជ្ញា បន្តនាំជូនលោកអ្នកមកនូវផលិតផលនិងសេវាកម្មថ្មីៗ ដែលមានគុណភាពខ្ពស់ ដើម្បីឱ្យសមស្របទៅនឹងតម្រូវការរបស់ទីផ្សារ និងអតិថិជន នៅក្នុងយុគសម័យធនាគារឌីជីថល៕”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្តី Asiamoney។

គិតត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៣ ទូទាំង២៥ ខេត្ត ក្រុង និងមានទីតាំង ទូរ ATM និង CRM ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង