Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ខេត្តកំពង់ស្ពឺអភិសេក«យ័ន្ត»ចំនួន៥០០០ដើម្បីចែកជូនទាហានការពារព្រំដែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ស្ពឺ៖ នៅវត្តដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣តុលានេះ មានពិធី ពុទ្ធាភិសេក អភិសេកព្រះខ័នរាជ ដាវជ័យ និងអភិសេកយ័ន្តចំនួន៥០០០ សម្រាប់ចែកជូនដល់នាយទាហាន និងពលទាហាននៅសមរភូមិមុខ (យ័ន្ត) ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គោលបំណងនៃពិធី ពុទ្ធាភិសេក អភិសេកព្រះខ័នរាជ ដាវជ័យ និងអភិសេកយ័ន្ត សម្រាប់ចែកជូនដល់នាយទាហាន និងពលទាហាននៅសមរភូមិមុខនេះ គឺដើម្បីជំរុញឲ្យអ្នកដែលមានកន្សែងយ័ន្ត មានជំនឿចិត្ត និងក្លាហាននៅក្នុងការចូលរួមការពារជាតិ បូរណភាពទឹកដីរបស់កម្ពុជា។

ឯកឧត្តម វ៉ី សំណាង បានថ្លែងថា សម័យអតីតកាលនៃការកសាងអង្គរ កាលនោះមិនមានម៉ាស៊ីនវ៉ាស់កម្ពស់ទេ មានតែអាគមផ្សំអាយុ ហើយការចារយ័ន្តមកធ្វើដោយព្រះវិស្ណុ។ ដូច្នេះមិនមែនជាការជឿដោយងងឹតងងុលទេ គឺជឿដោយមានការពិចារណា។ ហើយគម្ពីទាំងអស់នេះ គេចារមករាប់ពាន់ឆ្នាំទៅហើយ មានអ្នកខ្លះយកទៅប្រើមិនត្រូវផ្លូវ មិនចំអ្វីដែលបុរាណបានបន្សល់ទុក។

បើតាមឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ឯកឧត្តមមានគំនិតចង់ផ្តល់កន្សែងយ័ន្ត ជូនដល់នាយទាហាន និងពលទាហាន ដែលនៅតំបន់ជាប់ព្រំដែនទាំងអស់ ជាពិសេសព្រំដែនកម្ពុជា-ថៃ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង