Yearendyearend1140x150
Img 0571

ស្នងការក្រុងថ្លែងការពារពីសកម្មភាពនគរបាលចរាចរណ៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១តុលានេះ បានបង្ហោះសារក្នុងគេហទំព័ររបស់ខ្លួន ដោយបានថ្លែងការពារពីសកម្មភាពនគរបាលចរាចរណ៍កន្លងមក ចំពោះបុគ្គលដែលយករូបភាពចាស់ៗ ជាច្រេីនមកផុសឡេីងវិញ ធ្វេីឲ្យប្រជាពលរដ្ឋយល់ច្រឡំ។

បើតាមសារបង្ហោះរបស់ស្នងការនគរបាលបានសរសេរយ៉ាងដូច្នេះថា "សូមមេីលព្រៃទាំងមូល កុំយកឈេីមួយដេីមមកវាយតម្លៃ !!!

បុគ្គលដែលយករូបភាពចាស់ៗ ជាច្រេីនមកផុសឡេីងវិញ ធ្វេីឲ្យប្រជាពលរដ្ឋយល់ច្រឡំ តេីមានគោលបំណងអ្វី ?

សូមគិតពិចារណាឡេីងវិញផង បេីជាសកម្មភាពថ្មី ចំពោះមន្ត្រីដែលមានទង្វេី ទាំងកាយវិការ និងពាក្យសំដី មិនសមរម្យ គឺត្រូវបានកោះហៅដេីម្បីធ្វេីការណែនាំអប់រំ និងដាក់វិន័យកងកម្លាំងជាដេីម ។

ជានិច្ចជាកាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែធ្វេីការណែនាំអប់រំជាប្រចាំ ដល់មន្ត្រីទាំងអស់ ឲ្យអនុវត្តការងារឲ្យបានត្រឹមត្រូវ ប្រេីប្រាស់កាយវិការ និងពាក្យសម្តីសមរម្យជាមួយប្រជាពលរដ្ឋ ទោះជាការបំពេញភារកិច្ចហត់នឿយយ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅតែមានបុគ្គលមួយចំនួនតូច នៅតែមិនអនុវត្តតាម ហេីយក៏ត្រូវបានអង្គភាព ដកបញ្ឍរជេីង ដាក់វិន័យ ។ល។

តេីអ្នកដែលយករូបភាពចាស់មកផុសនេះ ដែលមានគិតថា មន្ត្រីភាគច្រេីនបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ទោះជាភ្លៀង ខ្យល់ ក្តៅ រងារ យ៉ាងណា ក៏នៅតែឈរ សម្រួលចរាចរណ៍ជូនពលរដ្ឋជានិច្ច ដេីម្បីកុំឲ្យមានការកកស្ទះ៕"

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង