681 ezgif.com resize
Swift cc time

CDCផ្តល់សិទ្ធិជូនក្រុមហ៊ុនអ្នកឧកញ៉ា ទ្រី ភាព អភិវឌ្ឍន៍លើកោះត្បាល់ទំហំប្រហែល១០ហិចតា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកឧកញ៉ា ទ្រី ភាព

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅថ្ងៃទី ៣០ កញ្ញានេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនអ្នកឧកញ៉ា ទ្រី ភាព លើគម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍បែបធម្មជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានគូសបញ្ជាក់ថា CDC បានសម្រេចផ្តល់សិទ្ធិជូនដល់ក្រុមហ៊ុន“TRY PHEAP KOH TUNSAY RESORTS CO., LTD” របស់អ្នកឧកញ៉ា ទ្រី ភាពលើគម្រោងអភិវឌ្ឍន៍ កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។គម្រោងនេះក្រុមហ៊ុនគម្រោងចាយទុនវិនិយោគប្រមាណចំនួន ១៧លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ១០៥កន្លែង។

លោក ខេង យ័ន លោក ខេង យ័ន អភិបាលក្រុងកែប បានប្រាប់ស៊ីស៊ីថាមស៍ថា ការងារនេះត្រូវបានក្រុមហ៊ុនសហការជាមួយ CDCចុះសិក្សាលើផលប៉ះពាល់មួយចំនួនលើកោះត្បាល់ ហើយរដ្ឋបាលខេត្តកែប ជួយសម្របសម្រួលដោះស្រាយផលប៉ះពាល់នានាលើកោះ។លោកថា គម្រោងនេះ គឺអភិវឌ្ឍន៍ផ្នែកទេសចរណ៍ដោយរក្សាទុកនូវធនធានធម្មជាតិយ៉ាងតិច៦០ភាគរយ។

ចំណែកឯ កោះត្បាល់ ជាកោះធម្មជាតិមួយមានទំហំប្រហែលជាង ១០ ហិចតា មានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ពីក្រុងកែប និង ធ្វើដំណើរតាមទូកប្រមាណពី ៣៥-៤៥នាទី។ កោះត្បាល់ នៅជាប់នឹងកោះទន្សាយ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ទ្រី ភាព ផងដែរ ដោយមានចម្ងាយពីគ្នា តែ ១,៥ គីឡូម៉ែត្រប៉ុណ្ណោះ៕


Khcct banner

អត្ថបទទាក់ទង