Yearendyearend1140x150
Img 0571

ពលរដ្ឋជាង១០០គ្រួសារត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពខណៈជំនន់ទឹកភ្លៀងបានលិចផ្ទះពួកគេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ នៃឃុំបួរ និងឃុំពេជ្រចិន្ដា ខេត្តបាត់ដំបង ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពប្រកបដោយជោគជ័យខណៈជំនន់ទឹកភ្លៀងបានជនលិចភូមិករ និងផ្ទះសម្បែងរបស់ពួកគេ។ ស្ថានភាពជំនន់ទឹកភ្លៀងនេះ មានលក្ខណៈធ្ងន់ធ្ងរតែក្នុងរយៈពេលពីថ្ងៃទី២៧ មកដល់ថ្ងៃទី២៩ កញ្ញា ដោយសារតែមានភ្លៀងធ្លាក់មកខ្លាំង៣ថ្ងៃជាប់គ្នា ទើបបង្កជាជំនន់ទឹកភ្លៀង។

បើតាមលោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានមានប្រសាសន៍លើកឡើងថា មកទល់មកដល់ពេលនេះប្រជាពលរដ្ឋជាង១០០គ្រួសារ នៃឃុំចំនួនពីរ គឺឃុំបួរ និងឃុំពេជ្រចិន្ដា ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពប្រកបដោយជោគជ័យខណៈជំនន់ទឹកភ្លៀងបានជនលិចភូមិករ និងផ្ទះសម្បែងរបស់ពួកគេ ។

លោក បានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងនេះ គឺមានលក្ខណៈធ្ងន់ធ្ងរតែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ពោលគឺចាប់តាំងពីថ្ងៃទី២៧ មកដល់ថ្ងៃទី២៩ កញ្ញា នេះ គឺដោយសារតែមានភ្លៀងធ្លាក់មកខ្លាំង៣ថ្ងៃជាប់គ្នា ទើបបង្កជាជំនន់ទឹកភ្លៀងតែម្តង ។

លោក បានបន្តទៀតថា រហូតមកដល់រសៀលថ្ងៃទី២៩ កញ្ញា នេះ ស្ថាន ភាពជំនន់ទឹកភ្លៀងនេះ គឺនៅមានការប៉ះពាល់ធ្ងន់ធ្ងរនៅឃុំបួរនៃស្រុកភ្នំព្រឹក ដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យមានទឹកជំនន់រហ័សបង្កឱ្យមានការលិចលង់ដល់លំនៅដ្ឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង