ភ្នំពេញ៖ កាលពីថ្ងៃទី 23 ខែកញ្ញា អ្នកទទួលបន្ទុកក្នុងក្រុមហ៊ុនវារីអគ្គិសនីសេសានបានចូលរួមពិធីចែក "អាហារូបករណ៍HuaNeng" ដែលរៀបចំរួមគ្នាដោយវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានភាសាបរទេសប៉េកាំង។ ក្រុមហ៊ុនHuaNeng និងបុគ្គលទទួលបន្ទុកក្នុងក្រុមហ៊ុនសេសាន នាយកនៃវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា និងសិស្សានុសិស្សបានទទួលអាហារូបករណ៍បានចូលរួមក្នុងពិធីចែកអាហារូបករណ៍។
ពីធីចែកអាហារូបករណ៍លើនេះទទួលបានការទទួលស្គាល់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងដោយវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានភាសាបរទេសប៉េកាំង។ និស្សិតទាំង១០នាក់ដែលបានទទួល "អាហារូបករណ៍HuaNeng" គឺសុទ្ធតែមកពីវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកនៃវិទ្យារាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់។
បណ្ឌិតសភាចារ្យ សុខ ទូច នាយកនៃវិទ្យាសាស្ត្រវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកម្ពុជាបានមានប្រសាសន៍ថា៖ វិទ្យាសាស្ត្រទ្យាសាស្រ្ត និងបច្ចេកវិទ្យាកម្ពុជាតែងតែប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលភាសាចិន និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា។ និស្សិតកម្ពុជាដែលរៀនភាសាចិនបានល្អមិនត្រឹមតែអាចធ្វើឲ្យប្រជាជនទាំង២ប្រទេសកាន់តែយល់ពីគ្នានោះទេ ថែមទាំងអាចពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន និងទទួលបានឱកាសការងារកាន់តែល្អផងដែរ។ សូមអរគុណដល់China Huaneng ដែលបានចែកអាហារូបករណ៍សម្រាប់សិស្សក្រីក្រ នេះគឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការសម្រេចការសិក្សារបស់ពួកគេ។
ពិធីចែកអាហារូបករណ៍លើនេះ គឺបានធ្វើឡើងដោយក្រុមហ៊ុនវារីអគ្គិសនីសេសាន ហើយនេះក៏ជាលើកទីមួយដែលក្រុមហ៊ុន Huaneng និងក្រុមហ៊ុនវារីអគ្គិសនីសេសាន បានចូលរួមចែកអាហាររូបករណ៍ដល់និស្សិតនៅប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនវារីអគ្គិសនីសេសាន តែងតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងប្រកាន់ខ្ជាប់នូវគោលគំនិតទំនួលខុសត្រូវចំពោះសង្គមដោយយល់ថា "សាងសង់ស្ថានីយ៍វារីអគ្គិសនីមួយ ជំរុញសេដ្ឋកិច្ចមួយតំបន់ ការពារបរិស្ថានមួយតំបន់ ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងអាចកសាងភាពសុខដុមរមនាផងដែត។ ក្រុមហ៊ុននេះមានភាពយ៉ាងសកម្មក្នុងការទទួលខុសត្រូវក្នុងសង្គម និងបន្តធ្វើឲ្យChina Huaneng កាន់តែមាននាមប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា៕