Yearendyearend1140x150
Img 0571

រុស្ស៊ីបន្តវាយប្រហារលើគោលដៅអ៊ុយក្រែនជាច្រើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov

រុស្សី៖ ក្រសួងការពារជាតិរុស្ស៊ីនាថ្ងៃពុធនេះបានគូសបញ្ជាក់ថាកងកម្លាំងរុស្ស៊ីបានបន្តវាយប្រហារគោលដៅយោធាអ៊ុយក្រែននៅក្នុងតំបន់ជាច្រើនដូចជា ហ្សាប៉ូរីហ្សីយ៉ានិង មីកូឡាវី ។ ខណៈអ៊ុយក្រែនបានអះអាងថា រុស្ស៊ីបានរងការខាតបង់យ៉ាងខ្លាំងនៅលើជួរមុខជាច្រើន។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានសម្លាប់កងប្រដាប់អាវុធអ៊ុយក្រែនជាច្រើនរយនាក់ និងទាហានស៊ីឈ្នួលបរទេសអ៊ុយក្រែនជាង ៥០ នាក់នៅក្នុងតំបន់ Donetsk ។

កងកម្លាំងរុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះចម្បាំង MiG-29 ចំនួនពីរគ្រឿងរបស់កងកម្លាំងអាកាសអ៊ុយក្រែននៅទីក្រុង Kherson ដោយកងកម្លាំងការពារដែនអាកាសរបស់ប្រទេសនេះបានអះអាងថាបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៧គ្រឿង និងស្ទាក់ចាប់បានគ្រាប់ផ្លោងជាច្រើនគ្រាប់។

នៅថ្ងៃដដែលនោះ យោធាអ៊ុយក្រែនបានបញ្ជាក់ថា ទាហានរុស្ស៊ីរាប់រយនាក់ត្រូវបានកងកម្លាំងអ៊ុយក្រែនបានវាយកបកទៅវិញហើយបានសម្លាប់ទាហានរុស្សីអស់ជាច្រើននាក់នៅតាមតំបន់មួយចំនួន។

បន្ថែមពីនេះកងកម្លាំងអាកាសអ៊ុយក្រែនគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានបំផ្លាញយន្តហោះដ្រូន ៣ គ្រឿងដែលវាយប្រហារក្នុងតំបន់ Odessa ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង