Yearendyearend1140x150

ជំនន់ទឹកភ្លៀងខេត្តសៀមរាបបង្កការលិចផ្ទះពលរដ្ឋជិត១ពាន់គ្រួសារ ខណៈផលដំណាំប៉ះពាល់ជាង២ម៉ឺនគ្រួសារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ជំនន់ទឹកភ្លៀងក្នុងខេត្តសៀមរាប បានបង្កការលិចផ្ទះសម្បែងពលរដ្ឋចំនួន ៩៩៦គ្រួសារ ខណៈផលដំណាំប៉ះពាល់មាន២៤ ៥៩២គ្រួសារ។ ក្នុងនោះដែរ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងខ្លាំងជាងគេក្នុងខេត្តសៀមរាប គឺពលរដ្ឋដែលរស់នៅក្នុងស្រុកចំនួន៣ ដូចជា ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកអង្គរជុំ។ នេះបើតាមការឲ្យដឹងពីលោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប។

លោក លី សំរិទ្ធ បានថ្លែងថា ស្ថានភាពទឹកបច្ចុប្បន្នមិនទាន់មានភាពធ្ងន់ធ្ងរនៅឡើយទេ មិនទាន់មានការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ប៉ុន្តែប្រជាពលរដ្ឋមិនអាចធ្វើដំណើរ ឬចេញទៅប្រកបរបររកស៊ីដូចសព្វដងនោះទេ ដោយសារផ្លូវមានការជន់លិច។ ដូច្នេះគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមខេត្តសៀមរាប ក៏ដូចជាអ្នកតំណាងរាស្រ្ត និងសប្បុរជនដទៃទៀតក៏បានប្រមូលធនធានមួយចំនួន ដើម្បីបញ្ចូននូវគ្រឿងបរិភោគចែកជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

យោងតាមរបាយការណ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងក្នុងខេត្តសៀមរាប បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៤ ៥៩២គ្រួសារ ភូមិចំនួន ២៩២ភូមិ ឃុំចំនួន ៥៧ នៃស្រុកចំនួន៩ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ បង្កឱ្យមានផលប៉ះពាល់ និងការខូចខាតដូចខាង ក្រោម៖

ក.ដំណាំស្រូវៈ

- ប៉ះពាល់ស្រូវពង្គ្រោះចំនួន ៣២ ៤៦៥ហិកតា ស្មើនឹង ២៣ ៥៧៨គ្រួសារ

- ប៉ះពាល់ដំឡូងមីចំនួន ៤ ៦២៦ហិកតា ស្មើនឹង ៣ ៦២៦គ្រួសារ ខ.ហេដ្ឋារចនាសម្ព័ន្ឋ

- លិចបរិវេណផ្ទះកម្រិតស្រាល៦ ២៣ខ្នង និងធ្ងន់២៩ខ្នង - លិចក្នុងផ្សារ ២កន្លែង - លិចទីធ្លាសាលារៀន ៧៤កន្លែង - លិចបរិវេណមណ្ឌលសុខភាព ៦កន្លែង - លិចអាគាររដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល ១៨កន្លែង - លិចបរិវេណវត្ត១៦កន្លែង - លិចផ្លូវប្រវែងសរុប ១៥២ ១១៥ម៉ែត្រ និងខូចខាតប្រវែង ៣ ៨៧៥ម៉ែត្រ

- លិចស្ពាន ៣កន្លែង និងខូចខាត១១ម៉ែត្រ។

- ងាប់គោ ១ក្បាល និងងាប់បក្សីចិញ្ចឹម (មាន់ ទា) ៦៧៦ក្បាល។

- ស្ទឹងសៀមរាប (ចំណុចអាងក្រពើ) ១២.៣៥ម(-០.០២ម) ១៣.៥០ម »។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង