Cctimesw1140xh150cm copy

ផ្លូវមួយចំនួននៅ«ស្រុកស្ទោង»សម្រេចផ្អាកចរាចរណ៍សម្រាប់រថយន្តធុនធ្ងន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ធំ៖ផ្លូវជាតិលេខ៦ ចាប់ពីបង្គោលគីឡូម៉ែត្រលេខ ២២០ ដល់ ២២៤ ក្នុងភូមិត្រាច ឃុំកំពង់ចិនជើង និង ផ្លូវខេត្តលេខ ២៦៤ D និង ២៦៤ G នៅភូមិតាទ្រាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានសម្រេចផ្អាកធ្វើចរាចរណ៍ សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ។ការផ្អាកធ្វើចរាចរណ៍នេះ ដោយសារតែស្ថានភាពផ្លូវកំពុងជន់លិចឡើងខ្លាំង ដោយជំនន់ទឹកភ្លៀង។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ បានពន្យល់ថា ដើម្បីបង្ការគ្រោះថ្នាក់ដោយយថាហេតុ និងខូចខាតរចនាសម្ព័ននៃផ្លូវទាំងនោះ មន្ទីសារធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ សម្រេចបិទការធ្វើចរាចរណ៍ ចំពោះរ​ថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទបណ្តោះអាសន្នចាប់ពីថ្ងៃទី២៦កញ្ញា តទៅ។

បើតាមសេចក្តីជូនដំណឹង ការផ្អាកចរចរណ៍សម្រាប់រថយន្តធុនធ្ងន់ នៅតំបន់ខាងលើនេះ នឹងអនុវត្តរហូតដល់អាជ្ញាធរចេញសេចក្តីជូនដំណឹងថ្មី៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង