Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

កញ្ញា អាន សុមនា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យក្រោមជំនួយពីកូហ្វា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កញ្ញា អាន សុមនា បានទទូលនូភាពជោគជ័យនៃការការពារសារណា ថ្នាក់បរិញ្ញាបត្រ។ កញ្ញា កញ្ញា អាន សុមិនា បានបញ្ចប់ការសិក្សាជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លី ពីមហាវិទ្យាល័យរៀបចំដែនដី និង រដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងឆ្នាំ២០២២នេះ។

កញ្ញា អាន សុមនា បានប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិពីវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន រលាំងឈូក ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៨។ បន្ទាប់មកកញ្ញា បានបន្ដការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លី។

កញ្ញា អាន សុមនា បានបន្ដថា ជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លី ជាជំនាញមួយដែលមិនមានអ្នកសិក្សាស្វែងយល់ច្រើនឡើយនៅកម្ពុជា ហើយតាមរយៈការសិក្សាជំនាញនេះអាចជួយសម្រួលដល់ការរៀបចំដែនដី រដ្ឋបាលដី និងកាត់បន្ថយទំនាស់ដីធ្លីដែលកើតមាននៅប្រទេសកម្ពុជាផងដែរ។

កញ្ញា អាន សុមនា បានបន្ថែមថា កញ្ញាអាចបញ្ចប់ការសិក្សាដោយជោគជ័យ ជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លី ដ៏ដោយសារតែសមាគមមិត្តភាពកម្ពុជា-អូគីណាវ៉ា បានទំនុកបម្រុងថវិការហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ។ ក្រៅពីនេះ ក៏មានការតាំងចិត្តខ្ពស់ក្នុងការសិក្សា ចង់ឈ្នះភាពក្រីក្រ និងមានការលើកទឹកចិត្ដពីគ្រួសារ បងប្អូន មិត្តភក្តិ និងលោកគ្រូអ្នកគ្រូ ទើបធ្វើឱ្យកញ្ញាបញ្ចប់ការសិក្សាដោយជោគជ័យ។

កញ្ញា អាន សុមនា បានបន្ថែមទៀតថា ក្រោយពេលបញ្ចប់ការសិក្សា កញ្ញានឹងត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីយកជំនាញដែលបានសិក្សាទៅអនុវត្តនៅស្រុកកំណើត ដោយសារនៅទីនោះមិនសូវមានអ្នកសិក្សាជំនាញខាងរៀបចំដែនដី និងរដ្ឋបាលដីធ្លីឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង