.jpg?1663897799)
ព្រះសីហនុ៖ រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល (ទឹកធ្លាក់អូតាប៉ាង) ជារមណីយដ្ឋានធម្មជាតិ និងកែច្នៃ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅលេងកម្សាន្ត បើទោះជារមណីដ្ឋាននេះកំពុងដំណើរការសាងសង់ក៏ដោយ។
រមណីយដ្ឋានទឹកធ្លាក់ទឹកធ្លាក់អូតាប៉ាង បង្កើតឡើងដោយវិស័យឯកជន ដោយរៀបចំជារបាក់ទឹកធ្លាក់ និងមានចម្លាក់ដាប់ ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់ដោយជាងចំលាក់ និងរូបមួយចំនួនទៀតនាំយកមករៀបចំដាក់បន្ថែមមានទម្រង់ស្រដៀងទៅនឹងចម្លាក់នៅតាមប្រាសាទបុរាណ។
រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាលមានទីតាំងស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចំងាយប្រមាណជា ៣៤គីឡូម៉ែត្រពីក្រុងព្រះសីហនុដោយធ្វើដំណើរតាមបណ្តោលផ្លូវជាតិលេខ៤ ចន្លោះបង្គោលទី១៩១ និង ១៩២។ ពេលមកដល់ភូមិសាស្រ្តខាងលើហើយ ត្រូវបត់ចូលតាមផ្លូវលំប្រមាណ ៥ គីឡូ ម៉ែត្រ ទើបដល់ទីតាំង។
រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល កំពុងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូល ទៅលេងកម្សាន្តឥតដាច់ បើទោះជារមណីដ្ឋាននេះកំពុងដំណើរការសាងសង់ក៏ដោយ។ រមណីយដ្ឋាន នេះបានរំលេចជាទិដ្ឋភាពដ៏អស្ចារ្យរួមបញ្ចូលគ្នារវាងធម្មជាតិដ៏ស្រស់ត្រកាល និងចម្លាក់ធ្វើឡើងតាមលំនាំបែបព្រហ្មសាសនា មានរូបព្រះម៉ែពស់ និង ព្រះសិវ: តាមលិទ្ធិព្រហ្មញ្ញសាសនា សត្វអណ្ដើក រូបគោ និងដំរីជាដើម៕
.jpg?1663897812)


.jpg?1663897838)
.jpg?1663897849)


