Yearendyearend1140x150

ក្រសួងការងារប្រកាសដំឡើងប្រាក់ឈ្នួលកម្មករ២០០ដុល្លារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

Update៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការងារ នៅថ្ងៃទី២១ កញ្ញា បានសម្រេចដំឡើងប្រាក់ឈ្នួលកម្មករ-និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២០០ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ក្រសួងការងារ។

យោងតាមសេចក្ដីសម្រេចប្រាក់ឈ្មួល សម្រាប់ឆ្នាំ២០២៣ ត្រូវបានផ្ដល់ជូនកម្មករចំនួន ១៩៨ដុល្លារ និងបន្ថែមប្រាក់ ២ដុល្លាររបស់សម្ដេច ហ៊ុន សែន ធ្វើឱ្យកម្មករទទួលបាន ២០០ដុល្លារអាម៉េរិក។ សេចក្ដីសម្រេចនេះ នឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

មុននឹងឈានទៅដល់ការចេញសេចក្ដីសម្រេចលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងតំណាងភាគីកម្មករនិយោជិត បានបើកកិច្ចប្រជុំចំនួន២៥លើក។ ទោះបីជាមានកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន៣ផ្សេងគ្នា គឺតួលេខ២០៦ដុល្លារអាមេរិក ២១០ដុល្លារអាមេរិក និង២១៣ដុល្លារអាមេរិក តំណាងភាគីនិយោជកបានដំឡើងដល់តួលេខចំនួន១៩៨ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាលកំណត់យកតួលេខ១៩៨ដុល្លារអាមេរិក។

ក្រៅពីនេះកម្មករ ទទួលបាននូវប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន២,០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និង ប្រាក់រង្វាន់អតីតភាពការងារចាប់ពី២-១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី២១៧-២២៨ដុល្លារអាមេរិកក្នុងមួយខែ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ ប្រាក់ឈ្នួលកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១៩២ដុល្លារអាម៉េរិកប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង