Cctime 6monthsfree desktop
Cc times  web banner kh (2)

ពលរដ្ឋធ្លាប់«បាត់ម៉ូតូ»អាចទៅពិនិត្យនៅ OCIC ជ្រោយចង្វារ ក្រោយអាជ្ញាធររឹបអូសពីកន្លែងបញ្ចាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ម៉ូតូចំនួន៣២២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ សម្រេចដកហូតពីកន្លែងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវ នៅខណ្ឌទួលគោក ហើយត្រូវបានបញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅឃ្លាំងដែលមានទីតាំងនៅក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារសម្គាល់ទៅផ្ទៀងផ្ទាត់បាននៅទីតាំងរក្សាទុក។ ក្នុងករណីមានឯកសារបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញភ្លាមៗ។

គួរបញ្ជាក់ថា លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញដែលទើបឡើងកាន់តំណែងថ្មី នៅថ្ងៃទី ១៩ កញ្ញានេះ បានចុះបង្ក្រាបទីតាំងលួចបើកល្បែង ស៉ីសងខុសច្បាប់ និងហាងបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក និង បានដកហូតម៉ូតូដែលគ្មានឯកសារត្រឹមត្រូវ ពីកន្លែងបញ្ចាំនៅខណ្ឌទួលគោក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង