681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថានផ្តល់ជម្រើសថ្មីដល់សហគមន៍តាមរយៈការរក្សាព្រៃឈរដើម្បីលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ស្ទឹងត្រែង៖ ការការពារធនធានធម្មជាតិ គឺជាការរក្សាលំនឹងបរិស្ថាន ធ្វើយ៉ាងណាអោយប្រជាសហគមន៍ ឧទ្យានុរក្ស ទទួលបាននូវជីវភាព និង សុខមាលភាពកាន់តែប្រសើរជាងមុន តាមរយៈការដាំដំណាំហូបផ្លែ ដំណាំបន្ទាប់បន្សំ ការចិញ្ចឹមសត្វ ជុំវិញផ្ទះ និង ក្នុងសហគមន៍ ដើម្បីធានាសន្តិសុខស្បៀង និង កាត់បន្ថយសំពាធទៅលើការពឹងអាស្រ័យលើធនធានធម្មជាតិទាំងស្រុង។ នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ ក្នុងពិធីដុតបំផ្លាញអាវុធកែច្នៃ និងអន្ទាក់សត្វ នាថ្ងៃទី២០ កញ្ញា បានថ្លែងថា ការការពារធនធានធម្មជាតិ គឺជាការរក្សាលំនឹងបរិស្ថាន ធ្វើយ៉ាងណាអោយប្រជាសហគមន៍ បងប្អូនឧទ្យានុរក្ស ទទួលបាននូវជីវភាព និង សុខមាលភាពកាន់តែប្រសើរជាងមុន។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ជម្រើសថ្មីសម្រាប់បងប្អូនឧទ្យានុរក្ស និង ប្រជាសហគមន៍ គឺការដាំចំការឈើដាំដូចជា ប្រភេទដើមអាកាស្យា ការដាំដំណាំហូបផ្លែ ដំណាំបន្ទាប់បន្សំ ការចិញ្ចឹមសត្វ ជុំវិញផ្ទះ និង ក្នុងសហគមន៍ ដើម្បីធានាសន្តិសុខស្បៀង និង កាត់បន្ថយសំពាធទៅលើការពឹងអាស្រ័យលើធនធានធម្មជាតិទាំងស្រុង។

ឯកឧត្តម សាយ សំអាល់ បានបន្ដថា គោលដៅដ៏សំខាន់ក្នុងវិស័យបរិស្ថាន គឺការប្រែក្លាយពីទំនៀមទំលាប់នៃការពឹងអាស្រ័យអនុផលព្រៃឈើលើជីវភាពរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋានឲ្យទៅជាការចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ ៕



Khcct banner

អត្ថបទទាក់ទង