Yearendyearend1140x150
Img 0571

ធនាគារ កាណាឌីយ៉ា ឧបត្ថម្ភកម្មវិធី Global SME Finance Forum 2022 ដែលប្រព្រឹត្តិទៅលើកដំបូងនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគា កាណាឌីយ៉ា បានឧបត្ថម្ភកម្មវិធី Global SME Finance Forum 2022 ដែលប្រព្រឹត្តិទៅពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកញ្ញា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាលើកដំបូងដែលកម្មវិធីអន្តរជាតិមួយនេះបានប្រព្រឹត្តិឡើងនៅតំបន់អាស៊ីអាគ្នេយ៍។

វេទិការ Global SME Finance Forum លើកទី៩ គឺជាកម្មវិធីអន្តរជាតិមួយដែលរៀបចំឡើងដោយស្ថាប័ន International Finance Corporation (IFC) និងសហការរៀបចំដោយ ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធនតូច និងមធ្យមទូទាំងសកលលោក។ ជារៀងរាល់ឆ្នាំ វេទិការនេះបាននាំយកនូវស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុន Fin-Tech និងស្ថាប័នអភិវឌ្ឍហិរញ្ញវត្ថុពីបណ្តាប្រទេសជាច្រើនមកពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជានវានុវត្តន៍ ដើម្បីលើកកម្ពស់នូវការរីកចម្រើននៃសហគ្រាសធនតូច និងមធ្យម។ ក៏ដូចជាគ្នាដែរ វេទិការឆ្នាំនេះនឹងផ្តោតសំខាន់ទៅលើឥទ្ធពលនៃបរិវត្តន៍ឌីជីថល (Digital Transformation) ដើម្បីលើកកម្ពស់អំពីភាពបញ្ចូលគ្នា ចីរភាព និងទំនួលខុសត្រូវនៃហិរញ្ញប្បទានសម្រាប់សហគ្រាសធនតូច និងមធ្យម។

ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុមួយដែលនាំមុខក្នុងការបានផ្តល់ឥណទានទៅកាន់សហគ្រាសធនតូច និងមធ្យម, ធនាគារ កាណាឌីយ៉ា មានមោទកភាពក្នុងការចូលរួមចំណែកឧបត្ថម្ភនូវ វេទិការ Global SME Finance Forum លើកទី ៩ នៃដែលប្រព្រឹត្តិឡើងនៅរាជធានីភ្នំពេញ។ ធនាគារ កាណាឌីយ៉ា តែងតែផ្តោតសំខាន់ទៅលើការផ្តល់ការគាំទ្រ និងហិរញ្ញប្បទានទៅកាន់សហគ្រាសធនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ដោយធនាគារបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) ក្រោមការគ្រប់គ្រងរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់កម្ចីនិងឥណទានដល់ធុរកិច្ច, ក្រុមហ៊ុន ឬសហគ្រាស ដើម្បីពង្រឹងសង្វាក់អាជីវកម្ម និងពង្រីកប្រតិបត្តិការឡើងវិញ ក្រោយពីបានទទួលរងការប៉ះពាល់សេដ្ឋកិច្ចពីការរាលដាលនៃជំងឺកូវីដ-១៩។

លោក Raymond Sia, ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ ធនាគារ កាណាឌីយ៉ា, មានប្រសាសន៍ថា ធនាគារ កាណាឌីយ៉ា មានកិត្តិយសដែលបានចូលរួមចំណែក ជាផ្នែកមួយនៃវេទិការអន្តរជាតិនេះ។ “យើងខ្ញុំមានសេចក្តីសោមន្សរីករាយក្នុងការឧបត្ថម្ភកម្មវិធី Global SME Finance Forum 2022 និងបានជួយគាំទ្រទៅកាន់ International Finance Corporation (IFC) និង ធនាគារជាតិនៃកម្ពុជា ក្នុងបេសកកម្មដើម្បីពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធនតូច និងមធ្យម។ ការប្រព្រឹត្តិវេទិការអន្តរជាតិ Global SME Finance Forum នៅរាជធានីភ្នំពេញជាដំបូងនេះ គឺជាសក្ខីភាពដ៏ជាក់ស្តែងមួយ ដែលបានបង្ហាញអំពីទំនុកចិត្ត និងភាពជាដៃគូពីសហគមអន្តរជាតិ ក៏ដូចជាលូតលាស់យ៉ាងឆាប់រហ័សនិងរឹងមាំរបស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសគឺក្នុងវិស័យសហគ្រាសធនតូច និងមធ្យម ដែលបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស។”

លោក Raymond Sia មានប្រសាសន៍បន្ថែមថា “យើងខ្ញុំសង្ឃឹមថា កម្មវិធី Global SME Finance Forum នឹងក្លាយជាវេទិការមួយដែលពោរពេញទៅដោយការចែករំលែកចំណេះដឹងល្អៗ និងបទពិសោធន៍ដ៏មានតម្លៃ ក៏ដូចជាពង្រឹងភាពជាដៃគូ ជាពិសេសទៅលើការហិរញ្ញប្បទាន ដើម្បីឱ្យសហគ្រាសធនតូច និងមធ្យមកាន់តែមានភាពរីកចម្រើន។

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards។

គិតត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៣ ទូទាំង២៥ ខេត្ត ក្រុង និងមានទីតាំង ទូរ ATM និង CRM ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង