Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋបាលជលផលខេត្តកណ្ដាល៖ផលត្រីឆ្នាំនេះកើនឡើងដោយសារភ្លៀងច្រើននៅដើមឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កណ្ដាល៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានធ្វើការព្យាករណ៍ថាទិន្នផលត្រីនាឆ្នាំនេះ នឹងមានការកើនឡើងជាងឆ្នាំមុន ដោយលោកសង្កេតឃើញថា កូនត្រីនៅឆ្នាំនេះមានការកើនឡើងច្រើនជាងឆ្នាំមុន ដោយឆ្នាំនេះភ្លៀងធ្លាក់ដើមឆ្នាំច្រើន ហើយបឹងព្រែកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកណ្ដាល ទឹកមិនបានស្រកអស់។

លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានធ្វើការព្យាករណ៍បែបនេះក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ និងសហការជាមួយអាជ្ញាធរស្រុកពញាឮ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រភូមិកំពង់អុស និងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល នៅថ្ងៃទី១៩ កញ្ញា ។

លោកក៏បានអំពាវនាវដល់ប្រជានេសាទ ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរៀងៗខ្លួន និងត្រូវបញ្ឈប់ការនេសាទខុសច្បាប់នានាទាំងអស់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលធ្វើឱ្យទិន្នផលត្រីនៅក្នុងខេត្តកណ្ដាលមាននិរន្តរភាពផងដែរ។

គួរបញ្ជាក់ថា ការចុះបង្ក្រាបបទល្មើសនេសាទក្នុងស្រុកពញាឮ អាជ្ញាធរបានធ្វើការបង្ក្រាប សៃយឺនស្បៃមុង ចំនួន៥៥ មាត់លូ របាំងព្រោះស្បៃមុងប្រវែង ៤,២០០ម៉ែត្រ បង្គោលតូចធំ ចំនួន ១,៤០០ ដើម និងបានចាក់លែងកូនត្រីចម្រុះ ប្រមាណ ១៥០គីឡូក្រាមផងដែរ៕

រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល
រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង