Yearendyearend1140x150

អ្នកស្រាវជ្រាវរកឃើញប្រភេទជីវៈចម្រុះកំពុងស្ថិតក្នុងការសង្ស័យខ្ពស់ថាជាប្រភេទថ្មីនៅតំបន់ភ្នំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងបរិស្ថាន

កំពត៖ អ្នកស្រាវជ្រាវបានរកឃើញប្រភេទជីវៈចម្រុះកំពុងស្ថិតក្នុងការសង្ស័យខ្ពស់ថាអាចជាប្រភេទថ្មី នៅតំបន់ភ្នំក្នុងខេត្តកំពត។ តាមការសិក្សាស្រាវជ្រាវភ្នំនេះជាទីជម្រករបស់សត្វប្រចៀវស៊ីសត្វល្អិតរាប់សិបម៉ឺនក្បាល ដែលអាចផលិតលាមកប្រចៀវសម្រាប់ប្រជាពលរដ្ឋយកទៅធ្វើជាជីធម្មជាតិគិតជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។

តាមការសិក្សាពីក្រុមជំនាញជីវៈចម្រុះនៃក្រសួងបរិស្ថាននាពេលថ្មីៗនេះ បានបង្ហាញថា តំបន់បេតិភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ស្ថិតក្នុងខេត្តកំពត មានថនិកសត្វចំនួន១២ប្រភេទ ល្មូនចំនួន១៨ប្រភេទ និងថលជលិក (ក្រុមកង្កែប)៨ប្រភេទ ក្នុងនោះ៣ប្រភេទស្ថិតក្នុងក្រុមប្រភេទជិតផុតពូជបំផុត (CR) ២ប្រភេទស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ (EN) និង២ប្រភេទទៀតស្ថិតក្នុងក្រុមប្រភេទងាយទទួលរងគ្រោះ(VU) និងប្រភេទជាច្រើនទៀតកំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រ និងកំពុងស្ថិតក្នុងការសង្ស័យខ្ពស់ថាអាចជាប្រភេទថ្មី ហើយក្រុមការងារក៏បានប្រមូលសំណាកមួយចំនួនសម្រាប់រក្សាទុក និងសិក្សាបន្តផងដែរ។

គួរបញ្ជាក់ថា ដោយមើលឃើញពីគុណតម្លៃនៃជីវៈចម្រុះ សេវាកម្មប្រព័ន្ធអេកូឡូស៊ី និងសម្បត្តិវប្បធម៌ធម្មជាតិ ជាពិសេសភ្នំថ្មកំបោរ និងល្អាងភ្នំជាច្រើន ទើបនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យចំនួន២ គឺអនុក្រឹត្យលេខ ១២. អនក្រ.បក ស្តីពីការបង្កើតតំបន់បេតិភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង (ទំហំ២៥ហត) ស្ថិតក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងអនុក្រឹត្យលេខ ១៣. អនក្រ.បក ស្តីពីការបង្កើតតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច (ទំហំ៨៣,៤៤ហត) ស្ថិតក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត៕

រូបភាព៖ ក្រសួងបរិស្ថាន


រូបភាព៖ ក្រសួងបរិស្ថាន


រូបភាព៖ ក្រសួងបរិស្ថាន


រូបភាព៖ ក្រសួងបរិស្ថាន


រូបភាព៖ ក្រសួងបរិស្ថាន


រូបភាព៖ ក្រសួងបរិស្ថាន


រូបភាព៖ ក្រសួងបរិស្ថាន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង