681 ezgif.com resize
Swift cc time

គណបក្សប្រជាជនខេត្តព្រៃវែងកែសម្រួលសមាសភាពក្រុមការងារ០៤រូបនៅស្រុកព្រះស្ដេច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រៃវែង៖ គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ថ្ងៃទី១៨ សីហា បានចេញសេចក្ដីសម្រេចស្ដីពី ការតែងតាំងសមាសភាពក្រុមការងារប្រចាំស្រុកព្រះស្ដេចចំនួន ០៤រូប បន្ថែមទៀត ដើម្បីបំរើការងារជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែសកម្មបន្ថែមទៀត។

យោងតាមសេចក្ដីសម្រេច ដែលបានចុះហត្ថលេខាដោយសម្តេច ស ខេង ត្រូវបានសម្រួលភារកិច្ចលោក ជៀប វីរ៉ាយ៉ា ពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រះស្តេច ទៅជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តែងតាំងលោក លឹម ហុង អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារ ឃុំព្រះស្តេច

ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារឃុំព្រះស្តេច បន្ថែមលើមុខងារបច្ចុប្បន្ន

លោក ថុល ឡាលីន សមាជិកក្រុមការងារស្រុក និង ជាអនុប្រធានក្រុមការងារ ឃុំព្រះស្តេច៕

Khcct banner

អត្ថបទទាក់ទង