681 ezgif.com resize
Swift cc time

យុវតី លឹម ឈីងអ៊ី ទទួលបានអាហារូបករណ៍១០០%ពីសាកលវិទ្យាល័យខេមតិច

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវតី លឹម ឈីងអ៊ី ទទួលបានអាហារូបករណ៍ ១០០% រយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យខេមតិច (CamTech University) លើមុនវិជ្ជា វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិមិត្ត (Data Science and Artificial Intelligence)។

យុវតី លឹម ឈីងអ៊ី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានឱ្យដឹងថា ការជ្រើសរើសសិក្សាជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិមិត្ត ព្រោះជាជំនាញមួយ ដែលមិនមានច្រើនឡើយនៅកម្ពុជា និងមិនមានសាលាច្រើនទេ ដែលអាចផ្ដល់នូវការសិក្សាជំនាញនេះបានដែរ។

គួរបញ្ជាក់ថា យុវតីឆ្នើមរបស់កម្ពុជា កញ្ញា លឹម ឈីងអ៊ី បានប្រឡងជាប់ចំណាត់ថ្នាក់លេខមួយ និងទទួលបានមេដាយមាសផ្នែកគណិតវិទ្យាតាមរយៈអនឡាញ នៅប្រទេសសិង្ហបុរី ក្នុងចំណោមសិស្សពូកែ ៣,៣៦៧៩នាក់ មកពី២៨ ប្រទេសនៅជុំវិញពិភពលោក៕

Khcct banner

អត្ថបទទាក់ទង