Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងមហាផ្ទៃ នឹងធ្វើជាប្រធានកិច្ចប្រជុំស្ដីពី«ឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ កញ្ញា នេះ បានរៀបចំកិច្ចប្រជុំ ថា្នក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចបជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២២ កញ្ញា  តាមប្រព័ន្ធវីដេអូ។ ក្រសួងមហាផ្ទៃ ក៏នឹងធ្វើជាប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ផងដែរ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ គឺជាវេទិកាសម្រាប់ រដ្ឋមន្ត្រីមកពីបណ្តារដ្ឋសមាជិកអាស៊ាន ផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការនៃ ឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ និងសកល ជាពិសេសលើប្រភេទនៃឧក្រិដ្ឋកម្មទាំង១០ ដែលបានកំណត់ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។ កិច្ចប្រជុំនេះ ក៏នឹងពិនិត្យ ពិភាក្សាលើកម្មវិធីការងារ និងផែនការសកម្មភាព ដែលបានដាក់ចេញកន្លងមក ដើម្បីឈានទៅកំណត់ទិសដៅអនុវត្តបន្ត។

នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំ លើកទី១៦ នេះដែរ ក្រសួងមហាផ្ទៃ ក៏នឹងធ្វើជាប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនា បូកបី (ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ) លើកទី១២ (12º AMMTC + 3 Consultation)។

គួរបញ្ជាក់ថា ប្រភេទនៃឧក្រិដ្ឋកម្មទាំង១០ មានដូចជា ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្តរជាតិ បទល្មើស បច្ចេកវិទ្យា ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង