Yearendyearend1140x150

ស្រុកស្អាងជាប់ជាស្រុក ODF បន្ទាប់ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចុះផ្ទៀងផ្ទាត់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល

កណ្តាល៖ ស្រុកស្អាងជាប់ជាស្រុក ODF (Open Defecation Free) បន្ទាប់ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពនៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល កាលពីថ្ងៃទី១៦ កញ្ញា។ ការចុះនេះគឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្តប៉ុណ្ណោះ នៅពេលបន្តិចទៀតក្រសួងអភិវឌ្ឍន៍ជនបទនឹងចុះមកវាយតម្លៃខេត្តវិញម្ដង។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានមានប្រសាសន៍ថា ការចុះនេះគឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ហើយនៅពេលបន្តិចទៀតនេះខាងក្រសួងអភិវឌ្ឍន៍ជនបទនឹងចុះមកវាយតម្លៃខេត្តវិញម្ដង នៅក្នុងការចុះនោះក្រសួងមិនបានឱ្យយើងបានដឹងមុនថាត្រូវចុះនៅទីតាំង ភូមិ ឃុំ ស្រុកណាមួយនោះទេ ដូច្នេះអាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវត្រៀមខ្លួនឱ្យរួចរាល់។

លោកស្រី ជី ថាវី បានបន្ដថា ស្រុកស្អាងគឺជាស្រុកចុងក្រោយ ដែលត្រូវបានជាប់ជាស្រុក ODF ថ្នាក់ខេត្ត ក្នុងចំណោមក្រុង-ស្រុកចំនួន ៥ទៀត ដែលបានជាប់ជាក្រុង-ស្រុកថ្នាក់ខេត្តរួមមាន ស្រុកកោះធំ ស្រុកមុខកំពូល ស្រុកពញាឮ ក្រុងតាខ្មៅ និងស្រុកកៀនស្វាយ ខណៈដែលស្រុកចំនួន ៤ទៀត បានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ រួមមាន ស្រុកអង្គស្នួល កណ្តាលស្ទឹង លើកដែក និងស្រុកខ្សាច់កណ្តាល។

លោកស្រី ជី ថាវី បានបន្ថែមថា ក្នុងការចុះនេះ មិនត្រឹមតែជាឱកាសមួយសម្រាប់ធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ឱ្យផ្លាស់ប្ដូរឥរិយាបថឈប់បន្ទោសបងពាសវាលពាសកាល និងផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ និងកម្រិតជីវភាពរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ផងដែរ៕





ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង