681 ezgif.com resize
Swift cc time

ក្រសួងសុខាភិបាលបដិសេធលើកឡើងថា«ទាល់តែមានលុយ ទើបអាចរកសេវាពេទ្យបាន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅមានការយល់ច្រលំអំពីការប្រើប្រាស់សេវាសុខាភិបាល នៅពេលដែលពួកគេមានបញ្ហា ដែលធ្វើឱ្យមានកាលើកឡើងថា «ទាល់តែមានលុយ ទើបអាចរកសេវាពេទ្យបាន»។ នេះជាលើកឡើងរបស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ កញ្ញា ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល» ជំទាវ យក់ សម្បត្តិ បានមានប្រសាសន៍ថា កន្លងមកមានអ្នកជំងឺយល់ច្រឡំ នៅពេលមានបញ្ហាតែងតែតេទៅរថយន្ដសង្គ្រោះបន្ទាន់។ នេះជាបញ្ហាដែលក្រសួងគួរណែនាំ និងធ្វើការអប់រំដល់ពលរដ្ឋ នៅពេលគាត់មានបញ្ហាសុខភាព តើគាត់គួរទាក់ទងទៅនរណាខ្លះ។

លោកជំទាវ យក់ សម្បត្តិ បានបន្ដថា ក្រសួងសុខាភិបាលមានបទបញ្ជាផ្ទៃក្នុង និងច្បាប់លក្ខន្ដិកៈមន្ត្រីរាជការស៊ីវិល ដូច្នេះប្រសិនបើមានមន្ដ្រីសុខាភិបាលណាមួយ ប្រព្រឹត្តខុសមិនតាមបទបញ្ជា និងលក្ខន្ដិកៈរបស់ក្រសួងសុខាភិបាល នឹងមានគណកម្មាធិការវិជ្ជាជីវៈសុខាភិបាល និងក្រុមប្រឹក្សាវិន័យ ធ្វើការណែនាំជាលាយលក្ខអក្សរ និងទទួលខុសត្រួវចំពោះមុខច្បាប់៕

Khcct banner

អត្ថបទទាក់ទង