681 ezgif.com resize
Swift cc time

«មន្ទីរពេទ្យ»ធំមួយនឹងលេចជារូបរាងនៅម្តុំបឹងតាមោកដោយមានគ្រែចំនួន៩ពាន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំនូវចក្ខុវិស័យដ៏វែងឆ្ងាយ ក្នុងវិស័យសុខាភិបាលកម្ពុជា ដោយបានបង្កើតនូវមន្ទីរពេទ្យធំមួយទៀតដែលមានចំនួនគ្រែដល់ទៅជាង៩ពាន់គ្រែ នៅម្តុំបឹងតាមោក។ មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេ ដោយសារមានចំនួនគ្រែច្រើន ដែលអាចទទួលអ្នកជំងឺ ក៏ដូចជាមានផ្តល់នូវសេវាព្យាបាលជាច្រើនផងដែរ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ កញ្ញា ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល» ជំទាវ យក់ សម្បត្តិ បានមានប្រសាសន៍ថា មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេ ដោយសារមានចំនួនគ្រែច្រើន ហើយមានសេវាព្យាបាលជាច្រើនដូចជា សេវាសង្រ្គោះបន្ទាន់ មានសេវាវះកាត់ ផ្សេងៗ។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា គិតមកដល់ពេលនេះ សំណង់មន្ទីរពេទ្យសម្រេច ប្រហែលជា៦០%ទៅ៦៥%ហើយ។ រដ្ឋាភិបាលសង្ឃឹមថា នឹងបើកដំណើរការនៅឆ្នាំក្រោយនេះ នៅខែមេសា ឬឧសភាហើយនឹងបើកដំណើរការអាចបាន៥០%។

លោកជំទាវ បន្តថា មន្ទីរពេទ្យនេះគឺជាមន្ទីរពេទ្យមួយអាចទប់ស្កាត់ ប្រជាពលរដ្ឋនៅប៉ែកស្រុកពញាព ព្រំប្រទល់កំពង់ស្ពឺ កណ្តាល ភ្នំពេញ ដូច្នេះប្រជាពលរដ្ឋមិនបាច់បញ្រ្ជៀតនៅភ្នំពេញ ដើម្បីមកទទួលសេវានៅមន្ទីរពេទ្យកណ្តាលនេះឲ្យស្ទះទេ យើងអាចកាត់បន្ថយ ទាំងការកកស្ទះ ទាំងធ្វើឲ្យសេវាមួយចំនួនអាចផ្តល់ជូននៅក្នុងមន្ទីរពេទ្យតេជោសន្តិភាពនៅទីនោះ។

ជាមួយគ្នានេះ ហើលោកជំទាវ យក់ សម្បត្តិ បានលើកឡើងថា ចំពោះការលេចឡើងនូវមន្ទីរពេទ្យធំមួយនេះគឺជាដំណឹងល្អ នៅពេលមន្ទីរពេទ្យនេះលេចរូបរាង ប្រជាពលរដ្ឋនឹងការសប្បាយរីករាយក្នុងការទៅទទួលសេវាសុខភាពនៅទីនោះ៕

Khcct banner

អត្ថបទទាក់ទង