Yearendyearend1140x150

ក្រសួងអប់រំកំពុងស្រាវជ្រាវករណីនាយកវាយសិស្សនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកការស្រាវជ្រាវករណីនាយកសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព វាយសិស្សថ្នាក់ទី១២ ក្រោយពួកគេគូសអាវ ដើម្បីទុកជាអានុស្សាវរីយ៍។ការការគូសអាវនេះ គណៈគ្រប់គ្រងសាលា មិនចេញដំណឹងហាមសិស្សមិនឱ្យធ្វើការគូសអាវឡើយ។ ក្រោយសិស្សបានគូសអាវរួច ក៏មានការដាក់ពិន័យ និង មានការប្រើប្រាស់អំពើហិង្សា។

អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានគូសបញ្ជាក់ថា ក្រសួងអប់រំ កំពុងស្រាវជ្រាវករណីអំពើហិង្សានេះ ហើយករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានីដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមលោក រស់ សុវាចា វិធានការរដ្ឋបាលមាន ២កម្រិតទី១ គឺស្តីបន្ទោសជាលាយល័ក្ខអក្សរ និង ផ្លាស់ដោយបង្ខំ និង វិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខ័ណ្ឌ។

យោងតាម ច្បាប់ស្តីពីការអប់រំ មាត្រា១៧ បានចែងថា ការអប់រំចំណេះទូទៅ ជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា កាយ និង ធានាឱ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។

មាត្រា ៣៥ នៃច្បាប់ស្តីពីការអប់រំ បានចែងពីសិទ្ធិ និងករណីយកិច្ចរបស់អ្នកសិក្សាទាក់ទងនឹងការអប់រំថាមាន សិទ្ធិទទួលបានការគោរព និង ការយកចិត្តទុកដាក់ ចំពោះសិទ្ធិមនុស្សជាពិសេសសិទ្ធិមានសេចក្តីថ្លៃថ្នូរ សិទ្ធិរួចផុតពីទារុណកម្ម ឬ ការដាក់ទណ្ឌកម្មលើរាងកាយ និង ផ្នែកស្មារតី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង