Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ម៉ាឡេស៊ីចាត់ទុកកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ELDEEN HUSAINI HOHD HASHIM ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅកម្ពុជា 

ម៉ាឡេស៊ី៖ ទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានថ្លែងចាត់ទុកប្រទេសកម្ពុជា ជាតំបន់គោលដៅទេសចរណ៍ ប្រកបដោយសុវត្តិភាព និងប្រាប់ឱ្យពលរដ្ឋខ្លួនកុំបារម្ភហួសហេតុពេកពេលទៅប្រទេសកម្ពុជា។ការអះអាងរបស់ទូតម៉ាឡេស៊ីនេះ ធ្វើឡើងក្រោយពីមានករណីមួយចំនួន បានកើតឡើងពាក់ព័ន្ធការបង្ខាំងមនុស្ស និង ឆបោកដោយក្រុមខុសច្បាប់ជាដើម។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន "Sin Chew Daily"នៅម៉ាឡេស៊ី  លោក ELDEEN HUSAINI HOHD HASHIM ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ជាមួយការកើនឡើងនៃព័ត៌មានការឆបោកជួញដូរមនុស្សក៏មានពាក្យចចាមអារ៉ាមថាមនុស្សមួយចំនួនត្រូវបានចាប់ជំរិត និង បង្ខំឲ្យឆបោកដោយក្រុមខុសច្បាប់នៅ កម្ពុជា។តែនៅពេលក្រុមការងារជួយសង្គ្រោះ ពួកគេទាំងអស់ចាញ់បោកក្រុមខុសច្បាប់ តាមរយៈការផ្សាយជ្រើសរើសបុគ្គលិកមកកម្ពុជា និង ត្រូវបានបង្ខំឱ្យធ្វើការឆបោក។

បើតាមលោក Eldeen HusainiMohd Hashim ជនរងគ្រោះទាំងអស់ត្រូវបានជាប់នៅក្នុងប្រទេសកម្ពុជាដោយសារការចាញ់បោកការងារ។តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវបានគេចាប់ពង្រត់នៅលើផ្លូវ និង បង្ខំឱ្យក្លាយជា "ជនរងគ្រោះ" ទេ នៅពេលការធ្វើដំណើរទេសចរណ៍ទៅទីនោះ ។

ទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជារូបនេះ ជឿជាក់ថា ទោះបីជាករណី “លក់មនុស្ស” មានការរំខានមួយរយៈមកនេះ ប៉ុន្តែលោកជឿថា រឿងនេះនឹងមិនប៉ះពាល់ដល់ប្រជាជនម៉ាឡេស៊ី ដែលជ្រើសរើសប្រទេសកម្ពុជាជាគោលដៅទេសចរណ៍នោះទេ។សម្រាប់លោកទូតចាប់តាំងពីបើកច្រកព្រំដែនវិស័យឧស្សាហកម្មទេសចរណ៍រវាងម៉ាឡេស៊ី និងកម្ពុជា ចំនួនភ្ញៀវទេសចរក៏កើនឡើងជាលំដាប់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាជនម៉ាឡេស៊ីចំនួន ៥០០០ នាក់ កំពុងធ្វើការ និង រស់នៅក្នុងប្រទេសកម្ពុជា។ស្ថានទូតម៉ាឡេស៊ី អះអាងថា ពលរដ្ឋខ្លួនរស់នៅរប្រកបដោយសេចក្តីសុខ និង សុវត្ថភាព ដូច្នេះកុំបារម្ភពេក ពេលទៅប្រទេសកម្ពុជា។នេះបើតាមការបញ្ជាក់បន្ថែមពីលោក Eldeen HusainiMohd Hashim៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង