
ភ្នំពេញ៖ ក្រសួងអប់រំ កាលពីថ្ងៃទី១២ កញ្ញា បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន គ្រប់កម្រិត ជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយនូវការស្ទះចរាចរណ៍ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១០-១៣ វិច្ឆិកា។ ដូច្នេះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១០-១២ វិច្ឆិកា ខាងមុខនេះ។
ដើម្បីកាត់បន្ថយនូវការស្ទះចរាចរណ៍ និងការរំខានដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត ក្នុងរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ វិច្ឆិកា៕