ព្រៃវែង៖ អគារមត្តេយ្យសិក្សាមួយកន្លែង ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃជ្រាំង នៃខេត្តព្រៃវែង កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីមហាជន អំពីការរចនាដ៏ទាក់ទាញនៃអគារមួយនេះ។ អគារមត្តេយ្យសិក្សានេះ មានទំហំអគារ ៣៣.៦០ម៉ែត្រ និង ទទឹង ៨.៩០ម៉ែត្រ។
សាលាមត្តេយ្យ នេះមានអគារសិក្សា ១ខ្នង មាន ៣បន្ទប់ និង បន្ទប់ទឹកចំនួន៥ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃជ្រាំង ស្ថិតនៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អគារនេះ មានទំហំ ៣៣.៦០ម៉ែត្រ និងទទឹង ៨.៩០ម៉ែត្រ។
អគារមត្តេយ្យសិក្សាមួយខ្នងនេះ ជាអំណោយរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ និង ជាគំនិតផ្តួចផ្តើម នៃការឌីហ្សាញប្លង់ គ្រប់ជ្រុងជ្រោយទាំងមូល ដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវការ នៅឆ្នាំ២០២១។
ឆ្នាំ២០២២នេះ អគារមត្តេយ្យសិក្សាដ៏តូចច្រឡឹងមួយនេះ បានសាងសង់ហើយដោយមានការរៀបចំបរិស្ថាន អនាម័យ បួករួមជាមួយការឌីហ្សាញប្លង់ដ៏ស្រស់ស្អាត ដែលទាក់ទាញចិត្តសាធារណៈជនជាច្រើនសរសើរអំពីការរៀបចំដ៏ល្អនេះឡើង៕