
ព្រះសីហនុ៖ ខេត្តព្រះសីហនុនឹងរៀបចំ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅថ្ងៃទី៩-១៤ ខែធ្នូនាពេលខាងមុខនេះ។ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ជាព្រឹត្តិការណ៍ជួបជុំដ៏ធំមួយក្រោយកម្ពុជា បានយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រ ជាការបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ប្រកបដោយជោគជ័យ ហើយកម្ពុជាបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោ។
ឯកឧត្តម គួច ចំរើន បន្ដថា បុណ្យសមុទ្រជាបុណ្យធំសម្រាប់បណ្តាខេត្តជាប់សមុទ្រ និងមានការគៀគរភ្ញៀវជាតិ មកពីគ្រប់ទិសមកចូលរួមកម្សាន្តសប្បាយ រួមផ្សំនឹងសន្និបាតក្លឹបឆ្នេរ កាន់តែធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពផុលផុសថែមទៀត៕