681 ezgif.com resize
Swift cc time

ស.ស.យ.ក នឹងរៀបចំកម្មវិធី«វេចនំអន្សមរួមគ្នា»ដើម្បីយល់ដឹងបន្ថែមអំពីនំខ្មែរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចាប់ពីថ្ងៃទី១៥ ១៧ និង១៨ កញ្ញា នឹងរៀបចំកម្មវិធី «ភ្នំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» ដើម្បីឈ្វេងយល់បន្ថែមអំពីនំខ្មែរ និងដំណើរការនៃការវេច និងចំអិននំខ្មែរ ដែលដូនតាបានបន្សល់ទុក ហើយបន្តលើកកម្ពស់ស្នាដៃ និងតម្លៃនៃប្រពៃណីខ្មែរតាមរយៈការចូលរួម និងការផ្សព្វផ្សាយ។

ស.ស.យ.ក. នឹងរៀបចំកម្មវិធី «ភ្នំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» រយៈពេល ៣ ថ្ងៃ នៅថ្ងៃទី១៥ ១៧ និង១៨ កញ្ញា នេះ។ កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង រលឹក និងបង្កើតអនុស្សាវរីយ៍ បង្កើនមិត្តភាព សាមគ្គីភាព ភារតភាព និងបំផុសស្មារតីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដល់យុវជនជំនាន់ក្រោយ។

កម្មវិធីនេះក៏នឹង បង្កើតឱកាស ជួបជុំយុវជន និងមហាជនខ្មែរទូទៅឲ្យមានការចាប់អារម្មណ៍មកលើការចម្អិន និងការវេចនំអន្សមខ្មែរក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌរួមគ្នា ក៏ដូចជាបង្ហាញនូវវប្បធម៌នៃការចែករំលែក ការស្រឡាញ់រាប់អាន និងចេះជួយយកអាសារ ទុក្ខធុរៈគ្នាទៅវិញទៅមក ដើម្បីសម្រេចគោលដៅរួម។

បន្ថែមពីនេះទៀត កម្មវិធីនេះ បង្កើតជាវេទិកាចែករំលែកចំណេះដឹង ដល់អ្នកចូល រួមដើម្បីឈ្វេងយល់បន្ថែមអំពីនំខ្មែរ និងដំណើរការនៃការវេច និងចំអិននំខ្មែរ ដែលដូនតាបានបន្សល់ទុក ហើយបន្តលើកកម្ពស់ស្នាដៃ និងតម្លៃនៃប្រពៃណីខ្មែរតាមរយៈការចូលរួម និងការផ្សព្វផ្សាយ។

គូរបញ្ជាក់ថា កម្មវិធី «ភ្នំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៥ កញ្ញា (ចាប់ពីម៉ោង២ រសៀលតទៅ) ថ្ងៃទី១៧ និងថ្ងៃទី១៨ កញ្ញា (ចាប់ពីម៉ោង ៩ព្រឹក ដល់ ៤រសៀល) នៅទីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (អាគារខេមរានី)៕

រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)


Khcct banner

អត្ថបទទាក់ទង